សារព័ត៌មានមហាខ្មែរ

អាស៊ាននឹងប្រជុំពិភាក្សាពីលទ្ធភាពនៃការ ដ ក មេដឹកនាំមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលមេដឹកនាំតំបន់នាពេលខាងមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលក្នុងនោះអាចមានការពិចារណា ដ ក លោកមីន អ៊ុងឡាំង ប្រមុខរបបយោធាមីយ៉ាន់ម៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដែលមកពីប្រទេសជាសមាជិកអាស៊ានមួយ បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រហើយព្រុយណេដែលជាប្រធានអាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមជាមន្រ្តីការទូតនិងមន្រ្តីរដ្ឋាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែនទែនទៅ របបយោធាមីយ៉ាន់ម៉ា មិនបានរារាំងប្រេសិតពិសេសអាស៊ានមិនឱ្យមកទស្សនកិច្ចប្រទេសនេះទេ ប៉ុន្តែមិនអនុញ្ញាតឱ្យលោកប្រេសិតជួបជាមួយអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឡើយ ព្រោះមូលហេតុលោកស្រី ជា ប់ ប ទ ចោ ទ ប្រកាន់ពី ឧ ក្រិ .ដ្ឋ ក ម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ការពន្យារពេលនៅអង្គការសហប្រជាជាតិក្នុងដំណើររការ អនុម័តបេក្ខជនតំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ គឺដោយសារហេតុផលនយោបាយតែមួយគត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមអ្នកនាំពាក្យយោធាលោក ហ្សរ មីន ទុន(Zaw Min Tun)។ មន្ត្រីដដែលបញ្ជាក់ថា សហគមន៍អន្តរជាតិនិងអង្គការអន្តរជាតិគួរចៀសវាងអនុវត្តស្ដង់ដារពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ផងដែរថា ការដាក់ចេញនូវសេចក្ដីសង្ខេបព័ត៌មានពីអាស៊ានកាលពីថ្ងៃពុធនេះ ទំនងនឹងក្លាយជា ស ម្ពា ធ អន្តរជាតិទៅលើរបបយោធា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឱ្យអនុវត្តចំណុចសន្តិភាពទាំង៥ ដែលបានឯកភាពគ្នានៅខែមេសា រវាងមេដឹកនាំរបបយោធាលោក មីនអ៊ុងឡាំង និងមេដឹកនាំសមាជិកអាស៊ានផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា មីយ៉ាន់ម៉ាស្ថិតនៅក្នុង វឹ ក វ រ ផ្នែកនយោបាយនិងសេដ្ឋកិច្ច ចាប់តាំងពីការធ្វើ រ ដ្ឋ ប្រ ហា រ ថ្ងៃទី១ ខែកុម្ភៈរបស់យោធាដែលបង្កឱ្យមានការ ផ្ទុះ កំ ហឹ ង និងការ ត វ៉ា ទូទាំងប្រទេស ដោយជនស៊ីវិល ហើយតំបន់ខ្លះបង្កើតជាកងជីវពលដើម្បី វា យ ប្រ. ហា រ ក្រុមកងទ័ពរដ្ឋាភិបាលដ៏មានឥទ្ធិពល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ ភាព អ សកម្មរបស់របបយោធាលើផែនការសន្តិភាពអាស៊ានគឺប្រៀបបាននឹងការដើរថយក្រោយ ហើយបណ្តាប្រទេសជាសមាជិកអាស៊ានខ្លះកំពុងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការដកលោកមីនអ៊ុងឡាំង ពីកិច្ចប្រជុំកំពូលមួយនៅខែនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ កាលពីដើមសប្តាហ៍នេះ លោកអ៊ី រីវ៉ាន់(Erywan) ដែលជាប្រេសិតអាស៊ាននិងជារដ្ឋមន្ត្រីទី២របស់ប្រ៊ុយណេ បាននិយាយថាលោកកំពុងពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ាមិនប្រកាន់ជំហរនយោបាយខាងណាឡើយ ហើយរង់ចាំមើលដំណើរការនៃដំណើររទស្សនកិច្ចមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យរបបយោធាលោក ហ្សរ មីន ទុន ក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថាប្រព័ន្ធតុលាការរបស់មីយ៉ាន់ម៉ាមានភាពយុត្តិធម៌ហើយឯករាជ្យនឹងដោះស្រាយរឿងក្ដីរបស់លោកស្រីអ៊ុងសានស៊ូជីដោយច្បាស់លាស់។ លោកបន្ថែមទៀតថាប្រធានសាលាយុត្តិធម៌ត្រូវបានតែងតាំងដោយរដ្ឋាភិបាលស៊ីវិល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។
You might also like