សារព័ត៌មានមហាខ្មែរ

ថៃខ្លាំងមែន! ស្ងាត់ៗដំឡើងម៉ាស៊ីនចាប់កូវីដ ៣៥នាទីចាប់បាន១០០%ខ្លាំងជាង PCRទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ​មានដំណឹងល្អចេញពីប្រទេសថៃដែលធ្វើឱ្យបណ្តាប្រទេសជាច្រើនចាប់អារម្មណ៍ខណៈពេលដែលប្រទេសថៃប្រកាសបើកឱ្យភ្ញៀវទេសចរចូលដោយមិនបាច់ធ្វើចត្តាឡីស័ក នោះគឺមន្ទីរពេទ្យក្នុងប្រទេសថៃបានដំឡើងម៉ាស៊ីនចាប់វីរុសកូវីដ១៩ ដែលមានប្រសិទ្ធភាពខ្ពស់ដល់ទៅ១០០%ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពេទ្យរាមាធិបតេយ្យនៃប្រទេសថៃ បានដំឡើងម៉ាស៊ីនចាប់វីរុសកូវីដ១៩ គុណភាពជប៉ុនដំបូងបំផុតដែលអាចចាប់វីរុសកូវីដ១៩បានយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាស៊ីន Lumipulse G1200 ផលិតតាមស្តង់ដារប្រទេសជប៉ុនដែលជាជំនួយរបស់ក្រុមហ៊ុន CP All មហាសេដ្ឋីលំដាប់ថ្នាក់លេខ១នៅប្រទេសថៃត្រូវបានដំឡើងក្នុងមន្ទីរពេទ្យរាមាធិបតេយ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាស៊ីន Lumipulse G1200 នេះត្រូវបានប្រើនៅក្នុងព្រលានយន្តហោះប្រទេសជប៉ុនដើម្បីចាប់រោគសញ្ញារកវីរុសកូវីដ១៩ ដោយប្រើពេលត្រឹមតែ៣៥នាទីប៉ុណ្ណោះ។ អំឡុងពេលសាកល្បងប្រើកន្លងមកនៅក្នុងប្រទេសថៃជាមួយនឹងការសំណាក៥០០នាក់ គឺរកឃើញថាលទ្ធផលច្បាស់បំផុតនិងត្រឹមត្រូវបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានផ្នែករោគវិទ្យា នៃនាយកដ្ឋានរោគសាស្ត្រមហាវិទ្យាល័យវេជ្ជសាស្ត្ររាមាធិបតេយ្យ ដុកទ័រ Ekawat Pasomsub បាននិយាយអះអាងថាម៉ាស៊ីននេះផ្តល់លទ្ធផល៩៨% សម្រាប់ប្រតិកម្ម និង ១០០%សម្រាប់ភាពជាក់លាក់និងច្បាស់លាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុកទ័រ Ekawat Pasomsub បានបន្ថែមទៀតថា លទ្ធផលដែលទទួលបាននេះគឺវិសេសវិសាលជាងប្រដាប់តេស្តផ្សេងៗជាច្រើន ហើយមានប្រសិទ្ធភាពស្ទើរតែដូចម៉ាស៊ីនតេស្តធំ RT-PCR ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមថា ម៉ាស៊ីនចាប់កូវីដ Lumipulse G1200 នេះងាយស្រួលនិងសាមញ្ញក្នុងការប្រើខ្លាំងណាស់ ដោយគ្រាន់តែវិភាគអង់ស៊ីមតាមរយៈទឹកមាត់។ នេះបើតាមការចុះផ្សាយលើកាសែត បាងកកផុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុកទ័រ Ekawat Pasomsub ក៏បាននិយាយទៀតដែរថា “បើប្រើបធៀបជាមួយម៉ាស៊ីធំ RT-PCR វិញ ម៉ាស៊ីននេះអាចផ្តល់លទ្ធផលចាប់កូវីដបានរហូតដល់១០០%ឯណោះ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើមានផ្ទុកវីរុសកូវីដ១៩គឺ១០០%ដឹងតែចាប់បានតែម្តង។ ហើយបើករណីអវិជ្ជមាន វិញ ក៏ត្រឹមត្រូវនិងអាចទុកចិត្តបានជាងម៉ាស៊ីនតេស្តធម្មតាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដំឡើងម៉ាស៊ីចាប់កូវីដ១៩នេះ គឺងាយស្រួលនិងល្អបំផុតសម្រាប់ប្រទេសថៃ​ព្រផះវាអាចចាប់បានច្រើនក្នុងពេលខ្លី ដែលអាចជាជំនួយ ស្របទៅកាន់ការបើកប្រទេសថៃវិញនៅខែក្រោយនេះតែម្តង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។