សារព័ត៌មានមហាខ្មែរ

ដើម្បីប្រមូលលុយស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្រុមហ៊ុន Thai Airway បង្ខំចិត្ដដាក់លក់យន្តហោះបន្ថែម ខណៈសរុបកើនដល់ ៣៤គ្រឿងហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចុះផ្សារដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានសម្រេចចិត្ដដាក់លក់យន្ដហោះចំនួន ៣ គ្រឿង រួមជាមួយឧបករណ៍សម្រាប់ការបង្រៀនហោះហើរ មួយគ្រឿង បន្ថែមទៀត ដើម្បីប្រមូលលុយស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ខណៈកាលពីឆ្នាំមុនក្រុមហ៊ុននេះ ទើបបានដាក់លក់យន្ដហោះរបស់ខ្លួនជាច្រើនគ្រឿងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុននេះបានដាក់លក់យន្តហោះចំនួន ៣គ្រឿង ដែលជាប្រភេទ Airbus A330-300 មានអាយុ ១២.២ ១២.៥ និង ១២.៦ឆ្នាំ។ ជម្រាបថា ក្រុមហ៊ុន Thai Airway មានយន្តហោះប្រភេទ A330-300 នេះចំនួន ១៥ គ្រឿង ប៉ុន្តែយន្ដហោះធុនធំទាំងនេះ ត្រូវបានបញ្ឈប់ ដោយសារតែតម្រូវការធ្វើដំណើរតាមអាកាសតិចតួចបំផុត ចំពេលមានជំងឺរាតត្បាតកូវីដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបមកក្រុមហ៊ុន Thai Airway បានដាក់លក់យន្តហោះរបស់ខ្លួនចំនួន ៣៤ គ្រឿងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ ក្នុងនោះរួមមាន យន្ដហោះ Boeing ៧៤៧-៤០០ ចំនួន ១០ គ្រឿង, Boeing ៧៧៧-២០០ ចំនួន ៦ គ្រឿង និង Boeing ៧៧៧-៣០០ ចំនួន ៦ គ្រឿង Boeing 737-400s ចំនួនពីរគ្រឿង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកយន្តហោះ Airbus A340-600ds ចំនួន ៦ គ្រឿង, A340-500s ចំនួន ៣ គ្រឿង, និង Airbus A300-600 ចំនួន ១ គ្រឿងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនអាកាសចរណ៍ថៃបានបាត់បង់ប្រាក់អស់ជាច្រើនឆ្នាំមកហើយ។ ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនក៏បានស្វែងរកជំនួយពីតុលាការក្ស័យធនកណ្តាល ក្រោយពេលដែលជើងហោះហើរត្រូវបានផ្អាក ដោយសារជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះនាយកក្រុមហ៊ុនគឺលោក Piyasvasti Amranand ដែលជាអ្នកគ្រប់គ្រងគម្រោងស្តារនីតិសម្បទារបស់ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅលើហ្វេសប៊ុកថា ក្រុមហ៊ុនថៃអាចលក់យន្ដហោះ Boeing ៧៤៧ ចំនួន ១០ គ្រឿងប្រសិនបើក្រសួងដឹកជញ្ជូនយល់ព្រមលក់។ ប៉ុន្ដែ ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក aksayam Chidchob បាននិយាយថាក្រសួងមិនបានទទួលសំណើណាមួយឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។