សារព័ត៌មានមហាខ្មែរ

អស្ចារ្យណាស់! អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាចកម្ចាត់កូវីដ ក្នុងរយៈពេលត្រឹម៣ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេប្រើ​ដើម្បីទប់ទ​ល់មេ​រោគ​អេ​ដ​ស៍ មានឥទ្ធិពលប្រឆាំង​វី​រុ​​ស​កូ​វី​ដ-១៩ដោយផ្ទាល់ ដោយអាច​​ក​ម្ចា​ត់​មេរោគនេះបានក្នុងរយៈពេលត្រឹម៣ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ប៉ុន្តែមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេ​រោគកូ​វីដ​-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃចន្ទក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលដែលគាំទ្រដល់ការសាកល្បងដំណាក់កាលទី ២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសិក្សាដំណាក់កាលទី ២ ដែលនឹងមានការចូលរួមពីអ្នកជំងឺប្រមាណ ១៥០ នាក់ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែក្រោយនេះ ក៏នឹងត្រូវធ្វើឡើងនៅប្រទេសអេស្ប៉ាញ ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Code Pharma លោក Zyon Ayni បានឲ្យដឹងថា គោលដៅគឺត្រូវបញ្ចប់ការសាកល្បងក្នុងរយៈពេលប្រហែល ៣ ទៅ ៦ ខែ ហើយបន្ទាប់មកដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនេះជាបន្ទាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Shlomo Maayan នាយកផ្នែកជំងឺឆ្លងនៅ Barzilai បាននិយាយថា “ថ្នាំ Co​di​vi​r មានទម្រង់សុវត្ថិភាពល្អនិងមានប្រសិទ្ធិភាពប្រឆាំងមេរោគគួរឲ្យចាប់អារម្មណ៍ ទាំងនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍និងការសាកល្បងព្យាបាលដំណាក់កាលទី១លើមនុស្ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាដំណាក់កាលទី២ ដោយប្រើថ្នាំ Co​d​iv​i​r​។ វាអាចជារបកគំហើញមួយក្នុងវិស័យព្យាបាលមេរោគ ចំពោះអ្នក​ជំ​ងឺ​កូ​វី​​ដ​-១៩ ដំណាក់កាលដំបូង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។