សារព័ត៌មានមហាខ្មែរ

មិត្តដែកថែបរបស់កម្ពុជាបាននិយាយថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិនដូចគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនចាកចេញពីកម្ពុជា លោក វ៉ាង យី ជូនពាក្យមួយឃ្លាថា ការលំបាករបស់ប្រជាជនកម្ពុជា ក៏ដូចជាការលំបាករបស់ប្រជាជនចិនដែរ។ ចំណែកសម្តេច ហ៊ុន សែន អះអាងថា មិត្តភាពកម្ពុជា-ចិន គ្មានពេលណារង្គោះរង្គើឡើយ ទោះរងសម្ពាធពីខាងណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីកម្ពុជា និងភាគីចិន បន្តប្រើពាក្យសម្តីដូចលើកមុនៗ ដែលពាក្យសម្តីទាំងនោះ គឺបញ្ជាក់ពីការរាប់គ្នាយ៉ាងជ្រាលជ្រៅ និងភាពស្មោះត្រង់ទៅវិញទៅមក។ វត្តមាន២ថ្ងៃរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ បានបង្កើតរូបភាពមួយថ្មីទៀត ដែលបង្ហាញពីការពង្រឹងមិត្តភាពកម្ពុជា-ចិនកាន់តែខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុងពិធីទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ពីលោក វ៉ាង យី ដែលតំណាងឲ្យរដ្ឋាភិបាលចិន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពាក្យ «កម្ពុជា-ចិន ជាមិត្តដែកថែប» ដែលបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេដឹកនាំកម្ពុជា ថ្លែងថា៖«ឯកឧត្តមប្រធានាធិបតី​ បានបន្ថែមពាក្យ គឺមិត្តដែកថែប។ ចំណុច ដែលខ្ញុំយល់ដឹងអំពីន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២នោះទេ ទោះបីជាទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ប៉ុន្តែយើង មិនបានដោយរោយទៅតាមការគំរាម មិនដោយរោយទៅតាមការលួងលោមរបស់អ្នកណាទាំងអស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វ៉ាង យី លើកឡើងថា កម្ពុជា-ចិន កំពុងកសាងសហគមន៍វាសនារួមជាមួយគ្នា។ លោក បន្ថែមថា ចិន នឹងបន្តជួយកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា។ លោក បង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងមានការរីកចម្រើនថែមទៀត។ អ្នកបកប្រែ បានបកប្រែប្រសាសន៍របស់លោក វ៉ាង យី ថា៖«ចំណងមិត្តភាពកម្ពុជា-ចិន ប្រៀបដូចជាផ្ការំដួល ដែលបានឆ្លាក់ជាប់នឹងជញ្ជាំងពហុកីឡដ្ឋានជាតិមរតកតេជោ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលេចពីប្រវត្តិសាស្រ្តថា កម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នារាប់សតវត្សរ៍មកហើយ មិនមែនទើបតែមាននាពេលបច្ចុប្បន្ននោះទេ។ ប៉ុន្តែ សម្តេច គូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពង្រឹងយ៉ាងខ្លាំងក្លាដោយសម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា និងអតីតមេដឹកនាំចិនក្នុងជំនាន់ព្រះអង្គ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនពរឲ្យចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ។ ក្រោយបញ្ចប់កម្មវិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាង យី និងសម្តេច ហ៊ុន សែន បានទៅជួបពិភាក្សាគ្នានៅវិមានសន្តិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងជំនួបផ្ទាល់មុខនោះ លោក វ៉ាង យី បានជូនពាក្យទៅសម្តេច ហ៊ុន សែន ថា៖«ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។ យើង នឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឲ្យបានកាន់តែច្រើន»។ ពាក្យរបស់លោក វ៉ាង យី ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេដឹកនាំកម្ពុជា និងប្រមុខការទូតចិន មិនត្រឹមតែប្រើពាក្យសម្តី ដែលបង្ហាញពីការឲ្យតម្លៃខ្ពស់លើចំណងមិត្តភាពនៃប្រទេសទាំង២នោះទេ តែនៅបានបញ្ចេញកាយវិកាយយ៉ាងស្និទ្ធស្នាលជាមួយគ្នាថែមទៀត។ ក្នុងចំណោមរូបថត ដែលថតនៅវិមានសន្តិភាព មានរូបថតខ្លះ គឺសម្តេច ហ៊ុន សែន និង លោក វ៉ាង យី បានឈរប្រកៀកគ្នា ហើយដាក់ដៃខ្វែងគ្នា។ រូបភាពបែបនេះ ហាក់បង្ហាញថា អ្នកទាំង២ ឲ្យតម្លៃមិត្តភាពខ្ពស់ ជាងការបារម្ភពីជំងឺកូវីដ-១៩ទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥរិយាបទរបស់ប្រមុខការទូតចិន ឬមេដឹកនាំចិនផ្សេងទៀត ជាមួយមេដឹកនាំប្រទេសដទៃ ឲ្យដូចជាមួយមេដឹកនាំកម្ពុជា អាចនិយាយបានថា គេ កម្របានឃើញ ក្នុងស្ថានភាពដែលម្នាក់ៗ ត្រូវប្រុងប្រយ័ត្នរៀងខ្លួននឹងជំងឺកូវីដ-១៩ ហើយក៏អាចនិយាយបានថា ឥរិយាបទរបស់មេដឹកនាំកម្ពុជា ជាមួយមេដឹកនាំប្រទេសដទៃ ឲ្យដូចជាមួយមេដឹកនាំចិន ក៏គេ កម្របានឃើញដូចគ្នា។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា៖«ភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី គឺជាចំណុចប្រវត្តិសាស្រ្តសំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជា-ចិន»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។