សារព័ត៌មានមហាខ្មែរ

វៀត​ណាម​សង្ឃឹម​ថា​កម្ពុជា​នឹង​ផ្ដល់​ទី​តាំង​ថ្មី​សម្រាប់​ពល​រដ្ឋ​ខ្លួន​ដែល​បាន​រើ​រុះ​ចេញ​ពី​ទន្លេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តី​ក្រសួង​ការ​បរ​ទេស​វៀត​ណាម​បាន​លើក​ឡើង​ថា វៀត​ណាម​សង្ឃឹម​ថា​រដ្ឋា​ភិ​បាល​កម្ពុជា នឹង​ផ្ដល់​ទី​តាំង​ថ្មី រួម​ទាំង​ធានា​អំពី​សុខុ​មាល​ភាព​និង​សិទ្ធិ​របស់​ក្រុម​ពល​រដ្ឋ​របស់​ខ្លួន ដែល​ត្រូវ​បាន​ប ង្ខំ​ ឱ្យ​ចាក​ចេញ​ពី​ទន្លេ​ឡើង​ម​ករស់​នៅ​លើ​គោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើក​ឡើង​នេះ ស្រប​ពេល​សាលា​រាជ​ធានី​ភ្នំ​ពេញ​នៅ​តែ​បន្ត​អនុវត្​តវិធាន​ការ​រុះ​រើ​ផ្ទះ​បណ្ដែត​ទឹក​និង​បែ​ចិញ្ចឹម​ត្រី​ឱ្​យអស់​ចេញ​ពី​ទន្លេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឡេ ធី ធូ ហាំង (Lê Thị Thu Hằng) មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​វៀត​ណាម​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ពី​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជោគ​វាសនា​របស់​ពល​រដ្ឋ​វៀត​ណាម ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិធាន​ការ​របស់​អាជ្ញា​ធរ​រាជ​ធានី​ភ្នំ​ពេញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​វៀត​ណាម​ឈ្មោះ​ Viet Nam News នៅថ្ងៃ​ទី​១០​មិថុនា​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​ព័ត៌មាននេះបន្ត​ថា ក្រុម​ពល​រដ្ឋ​វៀត​ណាម​ដែល​បាន​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ភាគ​ច្រើន​នៅ​តំបន់​បឹង​ទន្លេ​សាប ហើយ​ពួកគេ​បាន​ទៅ​រស់​នៅ​ទី​នោះ​ជា​ច្រើន​ជំនាន់​មក​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​មាន​ឯក​សារ​សញ្ជាតិ​ថា​ជា​ពល​រដ្ឋ​កម្ពុជា​ឬ​វៀត​ណាម​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋា​ភិ​បាល​វៀត​ណាម​នៅ​តែ​ផ្តល់​ការ​គាំទ្រ​សម្រាប់​ពល​រដ្ឋ​ទាំង​នោះ និង​កំពុង​ធ្វើ​ការ​ជា​ញឹក​ញាប់​ជា​មួយ​អាជ្ញា​ធរ​កម្ពុជា​ក្នុ​ង​ការ​ផ្តល់​ឯក​សារ​ស្រប​ច្បាប់​ដល់​ពល​រដ្ឋ​ទាំង​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឡេ ធី ធូ ហាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសវៀតណាមបានលើកឡើងថា វៀតណាមកំពុងយកចិត្ត​ទុក​ដាក់​លើ​ព័ត៌​មាន​ដែល​ពល​រដ្ឋ​ត្រូវ​រុះ​រើ​ចេញ​ពី​ទន្លេ ហើយ​លោក​ស្រី​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​៦​មិថុនា រវាង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​វៀត​ណាម​លោក ប៊ួយ ថាន់ សឺន និង​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កម្ពុជា​លោក ប្រាក់ សុខុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​វៀត​ណាម​បាន​ស្នើ​សុំ​សារ​ជា​ថ្មី​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ផ្ដល់​ភាព​ស្រប​ច្បាប់​ទៅ​ដល់​ប្រ​ជា​ជន​ដើម​កំណើត​វៀត​ណាម​នៅ​កម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តី​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា រដ្ឋ​មន្រ្តី​ការ​បរ​ទេស​របស់​ខ្លួន​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​ត្រូវ​មាន​ផែន​ទី​បង្ហាញ​ផ្លូវ​ឱ្យ​បាន​សម​ហេតុ​ផល ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច​សង្គម ដើម្បី​ធានា​អំពី​សិទ្ធិ​និង​សុខុ​មាល​ភាព​ពលរដ្ឋ​វៀត​ណាម និង​អាច​ឱ្យ​ពល​រដ្ឋ​វៀត​ណាម​ដែល​រង​ផល ​ប៉ះ ​ពា ល់​ ពី​គោល​ន​យោ​បាយ​ទាំង​នោះ​វិល​ត្រឡប់​ម​ក​រក​ស្ថិរ​ភាព​ដូច​ដើម​ឡើង​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំង​ការ​រក្សា​បាន​នូវ​មុខ​របរ​បច្ចុ​ប្បន្ន ឬ​មាន​មុខ​របរ​ថ្មី​ដោយ​សម​រម្យ ហើយ​ពួក​គេ​អាច​ទទួល​បាន​សេវា​កម្ម​ចាំ​បាច់​ផ្សេង​ដោយ​ពេញ​លេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តី​នាំ​ពាក្យក្រសួង​ការ​បរ​ទេស​វៀត​ណាម​ដដែល​នេះ​បន្ត​ថា រដ្ឋា​ភិ​បាល​វៀត​ណាម​យល់​អំពី​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សេដ្ឋ​កិច្ច​សង្គម​របស់​កម្ពុជា និង​កិច្ច​ការ​ត្រូវ​ការ​ពារ​បរិ​ស្ថាន ប៉ុន្តែវៀតណាមក៏សង្ឃឹមថា ការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋ​របស់​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​ធ្វើ​ឡើងដោយផ្អែកលើផែនទីបង្ហាញផ្លូវសមហេតុផលនិងអាចធ្វើទៅបាន ហើយការផ្ដល់ទីតាំងសម្រាប់តាំងទីលំនៅថ្មី នឹងត្រូវបានរៀប​ចំ​ឡើង​ដោយ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​ទាំង​អស់ ដើម្បី​អនុញ្ញាតឱ្យពលរដ្ឋដែល​ត្រូវ​ផ្លាស់​ប្តូរ​ទី​កន្លែង​ទាំង​នោះ ​ឆាប់​វិល​ទៅ​រក​ការ​រស់​នៅ​ដោយ​ស្ថិរ​ភាព​វិញ និង​មាន​ការ​ការ​ពារ​សុខុ​មាល​ភាព​សង្គម​សម្រាប់​ពួក​គេ​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីនាំពាក្យរូប​នេះ​អះ​អាង​ទៀត​ថា តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​ការ​បរ​ទេស គឺ​ក្រុម​មន្រ្តី​បំពេញ​បេស​ក​កម្ម​ការ​ទូត​វៀត​ណាម​នៅកម្ពុជា នឹងបន្តតាម​ដាន​គម្រោង​ផ្លាស់​ប្តូរ​ទី​លំ​នៅ​របស់​ពល​រដ្ឋខ្លួន​នៅ​កម្ពុជា និង​តាម​ដាន​ពី​ស្ថាន​ភាព​ពល​រដ្ឋ​វៀត​ណាម​ ដោយ​សហ​ការ​ជា​មួយ​សមា​គម​វៀត​ណាម ក្នុង​ផ្ដល់​ជំនួយ​នានា​ឱ្យ​បាន​ទាន់​ពេល​វេលា​និង​ជាក់​ស្តែង​ទៅ​ដល់​ពល​រដ្ឋ​ទាំង​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តី​ការ​បរ​ទេស​វៀត​ណាម​ក៏​បញ្ជាក់​ថា ភាគី​កម្ពុជា​បាន​ទទួល​បាន​យក​សំណើរ​រ​បស់​វៀត​ណាម ហើយ​បាន​អះ​អាង​ថា​ រដ្ឋា​ភិ​បាល​កម្ពុជា​នឹង​បន្ត​អនុ​ញ្ញាត​ឱ្យនិស្សិត និងកម្ម​ករ​វៀត​ណាម បន្តសិក្សា​និង​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា និង​ផ្តល់​នូវ​លក្ខ​ខ​ណ្ឌ​អំណោយ​ផល​សម្រាប់​ប្រជា​ជន​វៀត​ណាម​ទទួល​បាន​នូវ​ជីវ​ភាព​ប្រកប​ដោយ​ស្ថិរ​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​៕