ទៀតហើយ !! អ្នក ប្រ ឆាំ ង ត វ៉ា ថៃរាប់រយនាក់ជួបជុំទាមទារដោះលែងមេដឹកនាំរបស់គេ
បាងកក៖ បា តុ ករ រាប់រយនាក់បានជួបជុំគ្នានៅក្នុងរដ្ឋធានីថៃកាលពីថ្ងៃសៅរ៍ទី០៦មីនា ដើម្បី ទា ម ទារ អោយអាជ្ញាធរដោះ លែ ង មេដឹកនាំខ្លះចេញពី ព ន្ធ នា គារ ដោយពួកគេមិនស្តាប់បញ្ជាចេញកាលពីយប់ថ្ងៃសុក្រដែលហាមការជួបជុំសាធារណៈនៅក្នុងទីក្រុងនេះ។
ចលនា ប្រ ឆាំ ង ត វ៉ាដឹកនាំដោយពួកយុវជនបានរីករាលដាលកាលពីឆ្នាំមុន ដោយអំពាវនាវអោយនាយករដ្ឋមន្ត្រីលាឈប់ កែរដ្ឋធម្មនុញ្ញ និងកែទំរង់របបរាជានិយម។ការនិយាយ រិះ គ ន់ និងការបញ្ចេញកាយវិកាបែបមិនគោរពសមាជិករាជវង្សថៃដែលច្បាប់ហា ម ឃា ត់ និងដែលប្រជាជនថៃកម្រហានប៉ះពាល់បាននាំដល់ការចោ ទ ប្រ កា ន់ និងចា ប់ ខ្លួ ន ម នុ ស្ស រាប់សិបនាក់ភាគច្រើនជាមេដឹកនាំនសចលនាប្រ ឆាំ ងនេះ។
កន្លងមក តុលាការថៃបានបដិសេធការធានាខ្លួននៅក្រៅឃុំរបស់មេដឹកនាំខ្លះ ដោយសំអាងហេតុផលផ្សេងៗ។
អ្នកប្រ ឆាំ ង ត វ៉ាកាលពីថ្ងៃសៅរ៍បានស្រែកថា « ដោះលែងមិត្តរបស់យើង» នៅពេលពួកគេជួបជុំគ្នានៅមុខតុលាការ ព្រ ហ្ម ទ ណ្ឌ ដែលហ៊ុមព័ទ្ធដោយលួសបន្លា។
ពួកគេក៏ស្រែកថា «លុបចោលមាត្រាទី ១១២» ដោយចង់សំដៅច្បាប់ប្រឆាំងការប្រ មា ថ ស្តេ ច។
មាត្រាទី១១២នេះស្ថិតនៅក្នុងច្បាប់ ព្រ ហ្ម ទ ណ្ឌថៃដែលហាមមិនអោយ ប្រ មា ថ ឬ ប រិ ហារ កេ រ្តិ៍ ស្តេ ច រាជវង្សនិងធ្វើអ្វីប៉ះពាល់របបរាជានិយម។ទោ ស ចំពោះការ ចោ ទ ប្រ កា ន់ មួយៗ ក្រោមច្បាប់នេះអាចនាំអោយ ជ ន ល្មើ ស ជាប់ គុ ក ១៥ឆ្នាំ។
អ្នក ប្រ ឆាំ ង ត វ៉ាមួយចំនួនតូចក៏បានដុតរូប ស្តេ ច របស់ ខ្លួ ន ផងដែរ ក្នុងការ ត វ៉ា ប្រ ឆាំ ង កាលពីថ្ងៃសៅរ៍ និងរូបនាយករដ្ឋមន្ត្រីត្រូវបានតុបតែងដូចជនផ្តាច់ការអាឡឺម៉ង់ អាដុល ហ៊ីត្លែរ។
មុននេះកាលពីថ្ងៃសៅរ៍ ប៉ូ លិ ស បាន ព្រ មា ន ថា ពួកអ្នក ប្រ ឆាំ ង ត វ៉ាថាពួកគេអាចប្រឈមនឹងការ ចា ប់ ខ្លួ ន ហើយប៉ូ លិ ស អាចប្រើវិធានការតឹ ង រឹងឡើងបើសិនបើការ ប្រ ឆាំ ង ត វ៉ាប្រែជាមិនអាចគ្រប់គ្រងបាន៕
