fbpx
ព័ត៌មានទាន់ហេតុការណ៍

អាមេរិកសម្តែងសេចក្តីព្រួយបារម្ភចំពោះច្បាប់សមុទ្រថ្មីរបស់ចិនដែលអាចនាំឱ្យមានជម្លោះដែនសមុទ្រកាន់តែខ្លាំង

148

ក្រសួងការបរទេសអាមេរិកបានថ្លែងនៅសៅរ៍ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ថា សហរដ្ឋអាមេរិកមានក្តីបារម្ភដោយច្បាប់សមុទ្រចិនដែលទើបអនុម័តនាពេលថ្មីៗនេះ ដោយច្បាប់សមុទ្រថ្មីនេះអាចបង្កើនជម្លោះដែនសមុទ្រ ហើយនឹងត្រូវអាចចិនយកទៅប្រើប្រាស់ដោយខុសច្បាប់ដើម្បីទាមទារដែនសមុទ្រដែលចិនអះអាងថាជារបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសចិន ដែលកំពុងតែមានជម្លោះអធិបតេយ្យដែនសមុទ្រជាមួយប្រទេសជប៉ុននៅសមុទ្រចិនខាងកើត និងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតនៅសមុទ្រចិនខាងត្បូង បានអនុម័តច្បាប់សមុទ្រថ្មីមួយកាលពីខែមុន ដែលអនុញ្ញាតដោយចំហឱ្យឆ្មាំសមុទ្រចិនបាញ់ពន្លិចនាវាបរទេសដែលចូលដែនសមុទ្រខ្លួន ។
លោកNed Priceនិយាយថា «ភាសាដែលប្រើក្នុងច្បាប់នោះបង្កប់ន័យថាច្បាប់នេះអាចត្រូវយកទៅប្រើដើម្បីគំរាមប្រទេសជិតខាងដែលមានដែនសមុទ្ររួមជាមួយចិន ។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកNed Priceនិយាយថាសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍មួយកាលពីខែកក្តដាដែលពេលនោះលោកMike Pompeoនៅជារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានច្រានចោលការអះអាងរបស់ចិនចំពោះធនធាននៅឈូងសមុទ្រចិនខាងត្បូងភាគច្រើនថាជាការខុសច្បាប់ទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមទៀតថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំឈរខាងសម្ព័ន្ធមិត្តទាំងជប៉ុន និងហ្វីលីពីន ។
សហរដ្ឋអាមេរិកមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយប្រទេសទាំងពីរ ហើយបានធ្វើនាវាចរល្បាតកងទ័ពជើងទឹកជាប្រចាំនៅក្នុងតំបន់នោះដើម្បីប្រឆាំងនឹងការទាមទារដែនសមុទ្រឥតឈប់ឈររបស់ចិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសហ្វីលីពីនបានថ្លែងកាលពីខែមុនថា ខ្លួនបានប្តឹងតវ៉ាការទួតលើច្បាប់ថ្មីរបស់ប្រទេសចិនដោយចាត់ទុកវាជាការគំរាមកំហែងផ្នែកសង្រ្គាម ។

Thank you for your reading