តៃប៉ិះ ៖ ក ង ក ម្លាំ ង អាកាសតៃវ៉ាន់កាលពីថ្ងៃសុក្រទី១៩កុម្ភៈបានប្រញាប់ប្រញាល់បញ្ជូនសារព្រមាននិងត្រៀម កាំ ជ្រួ ច ការ ពារ ដែនអាកាសនៅពេល យន្ត ហោះ ប្រ យុ ទ្ធ ចិន ចំនួន៨គ្រឿងបានហោះចូលក្នុងអ្វីដែលអាជ្ញាធរតៃវ៉ាន់អះអាងថាតំបន់ការពារដែនអាកាសប៉ែកនិរតីរបស់ខ្លួននៅក្នុងការបង្ហាញ ស ក ម្ម ភាព យោ ធាមួយទៀតនៅជុំវិញកោះសេរីនិយមនេះ។
ចិនប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន កន្លងមកបាននិយាយថាខ្លួនឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា «ការគប់គិតសមគំនិតគ្នា»រវាងរដ្ឋាភិបាលក្រុងតៃប៉ិះនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់ ស ព្វា វុ ធ ដ៏ធំរបស់តៃវ៉ាន់។
ក្រសួងយោ ធា តៃវ៉ាន់ បាននិយាយថា យន្តហោះ J-16 ចំនួន៤គ្រឿង និង JH-7 ចំនួន៤គ្រឿង ព្រមទាំងយន្ត ហោះ ស ង្គ្រា ម អេ ឡិ ច ត្រូ និចមួយ គ្រឿងបានហោះជិតកោះប្រាតាស អ៊ីស្លង់ ដែលកា ន់ កា ប់ ដោយតៃវ៉ាន់ នៅចុងសមុទ្រចិនខាងត្បូង។«ក ង ទ័ ព អា កា ស បានបញ្ជូនសារព្រ មា ន ដូចជា ព្រ មា ន តាមវិទ្យុទាក់ទង និងបញ្ជូនប្រ ព័ ន្ធ កាំ ជ្រួ ច ការពារអាកាស ទៅតាមដានចលនារបស់ពួកវា»។
តាមពិតយន្តហោះចិនបានហោះចូលជ្រុងភាគនិរតីនៃតំបន់នេះស្ទើររាល់ថ្ងៃ តែការបង្ហាញក ម្លាំ ង ក្នុងចំនួនច្រើនមានតែកាលពីថ្ងៃ២៤មករានៅពេលយន្ត ហោះ ចិន ១២គ្រឿងបានបង្ហាញខ្លួននៅតំបន់នេះ។
នៅមុនការប្រកាសអំពី ស ក ម្ម ភាព នៃ យ ន្ត ហោះ ចិនបន្តិច តៃវ៉ាន់បានធ្វើការរុះរើមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួន រួមមានរដ្ឋមន្ត្រី យោ ធាដើម្បីជួយជំរុញការធ្វើទំនើបកម្ម យោ ធា និងកិច្ចខិតខំខាងចា រ ក ម្ម។
ប្រធានាធិបតីកោះតៃវ៉ាន់ បានសន្យាការពារកោះនេះ និងបានដាក់ការធ្វើទំនើបកម្មកង ក ម្លាំង ប្រ ដា ប់ អា វុ ធ ជាអាទិភាពមួយ រួមមានការបង្កើតកង នា វា មុ ជ ទឹក ថ្មីមួយ ទិញ យ ន្ត ហោះ F-16 ថ្មីពីអាម៉េរិកនិងធ្វើអោយប្រសើរឡើងនា វា ច ម្បាំ ង របស់តៃវ៉ាន់៕