ទៀតហើយ !! ប្រជាជនអាមេរិកជាច្រើននាក់ចុះផ្លូវតវ៉ា ក្រោយមានករណីថ្មី បា ញ់ ស ម្លា ប់បុ រ ស ស្បែ ក ខ្មៅដែលមិនមានអា វុធក្នុងដៃ
វ៉ាស៊ីនតោន៖ ពលរដ្ឋអាមេរិកបានចុះផ្លូវតវ៉ាជាថ្មី ដើម្បីសម្តែងការ ខឹ ងសម្បាប្រ ឆាំងភាពអ យុត្តិធម៌ប្រ កាន់ ពូជ សាសន៍ និងភាពឃោរ ឃៅរបស់ប៉ូលិសនៅទីក្រុង Columbus រដ្ឋអូហៃអូ ដែលបានបា ញ់ ស ម្លាប់បុរស ស្បែ ក ខ្មៅ ម្នាក់ ដែលគ្មានអា វុធនៅក្នុងដៃកាលពីពេលថ្មីៗនេះ។
បើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែធ្នូនេះបានឲ្យដឹងថាបុ រស ស្បែ ក ខ្មៅឈ្មោះ Andre Maurice Hill អាយុ ៤៧ឆ្នាំ បានស្លាប់ខណៈត្រូវបានប៉ូលិស បា ញ់ ជាច្រើនគ្រាប់ដោយសារឧប្បត្តិហេតុតិចតួចកាលពីថ្ងៃទី២១ ខែធ្នូ ខណៈដែលបុ រស ស្បែ កខ្មៅនោះកំពុងស្ថិតនៅក្នុងហ្គារ៉ាសមួយ។
ជុំវិញបញ្ហានេះលោក Thomas Quinlan មេប៉ូលីសនៅទីក្រុង Columbus បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាលោកកំពុងស៊ើបអង្កេតរឿងនេះ ហើយអាចឈានដល់ការចោ ទប្រកាន់មន្ត្រីប៉ូលិសដែលជា ខ្មាន់ កាំ ភ្លើងនោះពីការប្រព្រឹត្តិខុសទាំងនេះ។
សូមជម្រាបថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អាមេរិកមានការផ្ទុះ ប្រតិ កម្មតវ៉ាជាញឹកញាប់ និងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រអាមេរិកជុំវិញអំពើឃោ ឃៅ និងប្រ កាន់ពូជ សាសន៍នៅសហរដ្ឋអាមេរិក ដែលនេះត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកថាជាកត្តាមួយដែលធ្វើឲ្យប្រធានាធិបតីដូណាល់ ត្រាំចាញ់ឆ្នោត៕