យូរជាងមុនទៀត !! ទីក្រុងហុងកុងដាក់ការធ្វើចត្តាឡីស័ក រហូតដល់ ២១ ថ្ងៃសម្រាប់ភ្ញៀវទេសចរ ដោយដាក់អាហ្វ្រិកខាងត្បូង ទៅក្នុងបញ្ជីហាមឃាត់ចេញចូល
ទីក្រុងហុងកុងបានពង្រីកវិសាលភាពនៃការតម្រូវឲ្យធ្វើចត្តាឡីស័កដែលមានរយៈពេល ៧ ថ្ងៃទៅ ២១ ថ្ងៃសម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលធ្វើដំណើរមកពីខាងក្រៅប្រទេសចិនចាប់ពីថ្ងៃសុក្រទី ២៥ ធ្នូក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។
អាជ្ញាធរក៏បានហាមឃាត់ប្រជាជនទាំងអស់ដែលបានស្នាក់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពី ២១ ថ្ងៃមុនពីការឡើងជិះយន្តហោះត្រឡប់មកទីហុងកុង។
ទីក្រុងហុងកុងបានហាមឃាត់រាល់ជើងហោះហើរទាំងអស់ ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសពីថ្ងៃចន្ទហើយទីក្រុងបាននិយាយកាលពីថ្ងៃពុធថា និស្សិតពីរនាក់ដែលបានវិលត្រឡប់មកពីចក្រភពអង់គ្លេសទំនងជាត្រូវឆ្លងវីរុសទម្រង់ថ្មីនៃវីរុសកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ អាជ្ញាធរបាននិយាយថាមនុស្សដែលបានស្នាក់នៅកន្លែងផ្សេងៗនៅខាងក្រៅប្រទេសចិនក្នុងអំឡុងពេល ២១ ថ្ងៃមុន ពេលពួកគេមកដល់ត្រូវឆ្លងកាត់រយៈពេល ២១ ថ្ងៃនៃការធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារដែលបានកំណត់។
«ដោយកត់សំគាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃស្ថានភាពរាតត្បាតជាសកល ជាមួយនឹងការផ្លាស់ប្តូរវីរុសថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើន វាចាំបាច់ត្រូវឲ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការណ៍ដោះស្រាយជាបន្ទាន់ដើម្បីធានាថា គ្មានករណីណាមួយអាចធ្លាក់ចូលសំណាញ់ បើសូម្បីតែក្នុងករណីពិសេស។ វីរុសទម្រង់ថ្មីអាចនៅយូរជាង១៤ថ្ងៃមុនចេញរោគសញ្ញា៕