ទៀតហើយ !! ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨១នាក់ទៀត ក្នុងនោះ៧២នាក់ ជាករណីឆ្លងសហគមន៍!

បាងកក ៖ បើតាមការទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពីក្រសួងសុខាភិបាលថៃ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១នាក់ថ្មីទៀតដោយក្នុងនោះ ៧២នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ០៩នាក់ជាករណីនាំចូលពីក្រៅប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលថៃ គូសបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ៧២នាក់ខាងលើនេះ ពាក់កណ្តាលមានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លង COVID-19 ក្នុងទីផ្សារលក់អាហារសមុទ្រ នៅក្នុងខេត្ត សាមុត សាខន (Samut Sakhorn) ភាគនិរតីប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាបែបនេះក្តី អាជ្ញាធរថៃពុំបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម ជុំវិញអត្តសញ្ញាណ ឬខេត្តក្រុងដែលអ្នកឆ្លងជំងឺថ្មីៗនេះ រស់នៅនោះឡើយ ប៉ុន្តែបណ្តាញសង្គមនានានៅក្នុងប្រទេសថៃ ត្រូវបានគេរាយការណ៍ថា កំពុងតែពោពេញដោយការរិះគន់ចំពោះពលករមីយ៉ាន់ម៉ា ដែលត្រូវបានគេចោទប្រកាន់ថា បានលួចចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ និងបានបង្កឲ្យផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៥,៩១០ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ៤,១៣០នាក់។
ក្នុងចំណោមករណីឆ្លងថ្មីៗចុងក្រោយនេះ ភាគច្រើនបំផុតគឺជាពលករចំណាកស្រុក ស្ថិតនៅក្នុងខេត្ត សាមុត សាខន ប៉ុន្តែនៅក្នុងរយៈពេលពីរទៅបីថ្ងៃមកនេះ អាជ្ញាធរថៃមិនបានបង្ហើបព័ត៌មានលម្អិត អំពីករណីឆ្លងក្នុងចំណោមពលករបរទេសនេះឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង