សារព័ត៌មានមហាខ្មែរ

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ ត្រូវបានរាជអាជ្ញា​ជប៉ុនសាកសួរ រឿង លេខាលោកចាយលុយ​រដ្ឋ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​

1

តូក្យូ៖ បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន​NHK នៅ​ថ្ងៃទី ២២ខែធ្នូ​ ឆ្នាំ២០២០ថា រាជអាជ្ញា​ជប៉ុន បានសាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក អា​បេ ស៊ិន​ហ្សូ ​ជុំវិញ​ការចោទប្រកាន់ថា ការិយាល័យ​នយោបាយ​លោក បាន​ចាយលុយ​រដ្ឋ​ ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទូរទស្សន៍ NHK បន្តថា កាលពីថ្ងៃទី២១ ខែធ្នូថ្មីៗនេះ ​ក្រុម​រាជអាជ្ញា​ជប៉ុនដែល​សាកសួរ​លោក អា​បេ ស៊ិន​ហ្សូ បាន​កសាង​សំណុំរឿង​រួចរាល់​ហើយដើម្បី​ប្ដឹង​ប្រឆាំង​លេខា​របស់លោក អា​បេ ដែល​អត់​កត់ត្រា​ចំណូល​និង​ចំណាយ​នានា​ពាក់ព័ន្ធ​នឹង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​។ ដោយក្រុម​រាជអាជ្ញា​ជប៉ុនអះអាងថា ចំណូល​និង​ចំណាយ​សរុប​នេះ ដែល​ពុំបាន​ប្រកាស​ក្នុង​របាយការណ៍​មូលនិធិ​នយោបាយ ប្រហែល​មាន​ចំនួន​លើស​៣៨,៧​ម៉ឺន​ដុល្លារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទូរទស្សន៍ NHK ថា៖ លោក អា​បេ ទំនងជា​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​។ យ៉ាងណាមិញ រឿងអាស្រូវ​នេះ អាចធ្វើ​ឲ្យ​កេរ្តិ៍​នយោបាយ​របស់លោក ខូចខាត ហើយក៏​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក គឺ​នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក ស៊ូ​ហ្កាយូ​ស៊ី​ហ៊ី​ដេ ផងដែរ​។ ព្រោះលោក ស៊ូ​ហ្កា ធ្លាប់ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រីរ​ប​ស់លោកអា​បេ ហើយក៏​ធ្លាប់​ទាំង​ចេញមុខ​ការពារ​លោក អា​បេ ក្នុង​រឿងអាស្រូវ​នេះ​អំឡុង​សន្និសីទ​ព័ត៌មាន និង​ក្នុង​សភា​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែកលេខា​របស់លោក​អា​បេ ជា​ប្រធាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​របស់លោក​អតីត​នាយករដ្ឋមន្ត្រី​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៩​។ ចំពោះការចំណាយ​លើ​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​ប្រណីត​២​ក្នុង​ទីក្រុង តូ​ក្យូ ត្រូវបាន​ប៉ាន់​ស្មានថា​អស់​សរុប​ជាង​២២​ម៉ឺន​ដុល្លារ​។ ដោយលុយ​ចំណាយ​នេះ គឺ​ច្រើនជាង​លុយ​ដែល​ប្រមូលបាន​ពី​អ្នកចូលរួម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកឆ្លើយតប​នឹងការទាមទារ​ពី​បក្សប្រឆាំង បក្ស​កាន់អំណាច​ជប៉ុន​ ប្រជាធិបតេយ្យ​សេរី (LDP) ដែល​លោក អា​បេ បាន​ដឹកនាំ​មកដល់​ខែកញ្ញាមាន​ផែនការ​កោះហៅ​លោក អា​បេ ចូលមក​បំភ្លឺ​នៅមុខ​សភា​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ​។ ជាក់ស្តែងកាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អតីត​នាយករដ្ឋមន្ត្រី អា​បេ ក៏បាន​បញ្ជាក់ថា លោក​នឹង​ឆ្លើយ​សំណួរ​ដោយស្មោះ​ត្រង់ក្រោយ​រាជអាជ្ញា​បញ្ចប់​ការស៊ើបអង្កេត​របស់​ពួកគេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមជម្រាបថា ទាក់ទិននឹងកង្វល់​ពាក់ព័ន្ធ​ឥទ្ធិពល​អវិជ្ជមាន​នៃ​រឿងអាស្រូវ​មួយនេះ​ ​រដ្ឋបាល​លោក ស៊ូ​ហ្កា កំពុង​កើនឡើង​ក្នុង​ផ្ទៃក្នុង​បក្ស​កាន់អំណាច​ជប៉ុន​។ តួយ៉ាង អគ្គលេខាធិការ​បក្ស LDP លោក Toshihiro Nikai ទទួលស្គាល់ថា រឿងអាស្រូវ​នេះ នឹង​ប៉ះពាល់​ដល់​រដ្ឋបាល​ជប៉ុន​បច្ចុប្បន្ន​។ក្នុង​សន្និសីទ​ព័ត៌មាន​មួយ លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹងមិន​និយាយថា វា​នឹង​មិនមាន​ឥទ្ធិពល​អវិជ្ជមាន​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ លោក ស៊ូ​ហ្កា ត្រូវបាន​មើលឃើញ​ប្រជាប្រិយភាព​របស់លោកបានថមថយ ដោយសារ​វិធានការ​រ​បស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែរ​។ខណៈលោកនាយក​រដ្ឋមន្ត្រីជប៉ុនរូបនេះ កាលពី​ថ្មីៗ​នេះ បានរ​ង​ការរិះគន់​ចាស់ដៃ​ក្រោយ​បាន​ចូលរួម​កម្មវិធី​ជួបជុំ​ដំណាច់ឆ្នាំ​មួយទោះបីជា​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ជប៉ុន​កុំ​ឲ្យ​ជួបជុំ ក្នុងពេលដែល​ករណី​ឆ្លង​កូ​វីដ​-១៩​ក្នុងប្រទេស​ហក់​ឡើង​ខ្ពស់​ក្ដី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក អា​បេ ស៊ិន​ហ្សូ ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​របស់​ជប៉ុន ហើយលោកបានលាលែង​តំណែងក្នុង​ខែកញ្ញា​ ឆ្នាំ២០២០ ដោយ​មូលហេតុ​សុខភាព បាន​បន្ត​ច្រានចោល​ការប្រព្រឹត្ត​ខុស​របស់លោកផងដែរ​ ចាប់តាំងពី​រឿងអាស្រូវ​នេះ​ បាន​បែកធ្លាយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន៕

អត្ថបទទាក់ទង