សារព័ត៌មានមហាខ្មែរ

ថៃចេញការប្រមាន !! មេដឹកនាំថៃ លោក ប្រា​យុទ្ធ ព្រមាន​ចាត់វិធានការ​លើ​បណ្ដាញ​ឈ្មួញ​ដែល​នាំ​ជន​ចំណាកស្រុក​ចូល​ប្រទេស​ខ្លួន ដោយ​គ្មាន​ការអត់ឱន​

7

បាងកក៖ ស្របពេល​ករណី​ឆ្លង​កូវីដ-១៩ នៅក្នុង​ប្រទេសថៃ កំពុងតែ​កើនឡើង ជាពិសេស​ក្នុងចំណោម​ពលករ​ចំណាកស្រុក​ខុសច្បាប់​ មកពីប្រទេស​មី​យ៉ាន់​ម៉ា​ បានធ្វើឲ្យនាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២០ បាន​ព្រមាន​ចាត់វិធានការ​លើ​បណ្ដាញ​ឈ្មួញ​ដែល​នាំ​ជន​ចំណាកស្រុក​ចូល​ប្រទេស​របស់ខ្លួន ដោយ​គ្មាន​ការអត់ឱន​អ្វី​ឡើយ។បើទោះបីជា​ពួកគេ​មាន​ខ្នង​ជាមន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ក៏ដោយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុង​សេចក្ដីថ្លែងការណ៍​ពិសេស​ទៅកាន់​ប្រជាជន​ថៃ បានលើកឡើង​ពី​បញ្ហា​ជាច្រើន​ជុំវិញ​កូ​វីដ​-១៩ ដែល​បាន​រាតត្បាត​ទាំង​នៅក្នុង​ប្រទេស​ថៃ និង​នៅ​ទូទាំង​ពិភពលោក​។ ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​ផ្តោត​ខ្លាំងជាងគេ គឺ​បញ្ហា​ចំណាកស្រុក​ខុសច្បាប់ដែល​បង្ក​ឲ្យ​កូ​វីដ​-១៩ បាន​រាតត្បាត​យ៉ាងខ្លាំង ​នៅក្នុង​ប្រទេស​ថៃ ជាពិសេស​ខេត្ត​សាមុត​សា​ខន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ បាននិយាយថាលោក ប្រា​យុទ្ធ បាន​ព្រមាន​ថា នឹងដាក់​ទោស ដោយ​គ្មាន​ការអត់ឱន​លើ​អ្នក​នាំ​ជន​ចំណាកស្រុក​ខុសច្បាប់ ​ចូលមកក្នុង​ប្រទេស​។ ប្រមុខ​រដ្ឋាភិបាល​ថៃសង្កត់ធ្ងន់ថា៖« ពួកគេ នឹងត្រូវ​កាត់ទោស​ដោយ​គ្មាន​ការលើកលែង​អ្វី​ទាំងអស់ មិន​ថា​ពួកគេ​មាន​ខ្សែ​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏ដោយ​»​។ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីថៃ ដោយ​បន្ទោ​សទៀ​ថាករណី​ឆ្លង​កើតឡើង​ ដោយសារតែ​ជន​ចំណាកស្រុក​ខុសច្បាប់ ​ចូលមក​ថៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពីនេះ លោក ប្រា​យុទ្ធ បានប្រកាសថា ថៃ​នឹង​ប្រុងប្រយ័ត្ន​ជាង​មុនចំពោះ​អ្នក​ដែល​បាន​ចូលមកក្នុង​ប្រទេស​ថៃ​ទាំងអស់ ដោយសារ​ពេលនេះ កូ​វីដ​-១៩ កំពុងតែ​រាតត្បាត​ខ្លាំង ​នៅក្នុង​ប្រទេស​ផ្សេង និង​ពិភពលោក​។សម្រាប់​លោក ប្រា​យុទ្ធ ប្រសិនបើ​មិន​ប្រយ័ត្ន​ទេ វា​អាច​បង្ក​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ថៃ​ រងគ្រោះ​កាន់តែខ្លាំង ចំណែក​សេដ្ឋកិច្ច អាច​នឹង​ជួប​ផលវិបាក​ជាច្រើន​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមជម្រាបថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ នឹងត្រូវ​ប្រជុំ​ជាមួយ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ ថៃ(CCSA) ជុំវិញ​ស្ថានការណ៍​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​បន្ថែមទៀត ដើម្បី​ដាក់ចេញ​វិធានការ​បន្ថែម ក៏ដូចជា​ចំណាត់ការ​មួយចំនួន ​ទាក់ទិន​នឹង​ការអបអរ​ឆ្នាំ​ថ្មី នាពេលខាងមុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្តែងនៅ​ថ្ងៃទី​២២ ខែធ្នូ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត លើ​សេចក្តីព្រាង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់ ស្តីពី​ជំងឺឆ្លង​ផងដែរ​។ វិសោធនកម្ម​ច្បាប់​នេះ មាន​ចំណុច​មួយចំនួន បានផ្តល់​អំណាច​ដល់​អាជ្ញាធរ​ក្នុងការ​ដាក់ទណ្ឌកម្ម និង​ពិន័យ​លើ​ជន​ទាំងឡាយណា ដែល​ចម្លង​វីរុស​ទៅ​អ្នកដទៃក៏ដូចជា អ្នក​ដែល​ចេញ​រោគសញ្ញា មិន​ទៅ​ជួប​គ្រូពេទ្យ​ជាដើម​។ សេចក្តីព្រាង​នេះ ត្រូវដាក់​ទៅ​សភា​ឲ្យ​អនុម័ត​បន្ថែមទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ នៅ​ថ្ងៃទី​២២ ខែធ្នូ បាន​រកឃើញថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤២៧​ករណី ដែល​ភាគច្រើន គឺជា​កម្មករ​ចំណាកស្រុក​មកពី​មី​យ៉ាន់​ម៉ា​។ ករណី​ឆ្លង​សរុប​របស់​ថៃ បាន​កើន​ដល់ ៥៧១៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦០​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន៤០៧៨នាក់​៕

អត្ថបទទាក់ទង