ខ្លាំងដៃម៉្លេះ !! យន្ដហោះយោធានចិន និងរុស្ស៊ី ចំនួន១៩គ្រឿង រំ លោ ភដែនអាកាសកូរ៉េខាងត្បូង ប៉ុន្ដែមិនមានការប៉ះទ ង្គិចគ្នា
សេអ៊ូល ៖ អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងថា យន្តហោះយោធាចិន និងរុស្ស៊ី ចំនួន ១៩គ្រឿង បានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ នៅក្នុងអ្វីដែលមើលទៅដូចជាសមយុទ្ធរួមគ្នាមួយ ដែលជំរុញឲ្យកងទ័ពអាកាសធ្វើការវាយលុកដោយយន្ដហោះចម្បាំង។
យន្តហោះរបស់ចិនចំនួន ៤គ្រឿង បានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារអាកាសកូរ៉េ (KADIZ) នៅលើសមុទ្រខាងកើត បន្ទាប់មកយន្តហោះរុស្ស៊ី ១៥គ្រឿង បានហោះពីភាគខាងជើង។ នេះបើយោងតាមប្រភពពីយោធា។
JCS បានឲ្យដឹងទៀងថា ប្រទេសទាំងពីរ ហាក់ដូចជាបានធ្វើការបណ្តុះបណ្តាលរួមគ្នាមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឲ្យដឹងផងដែរថា «យោធារបស់យើង បានបញ្ជូនយន្ដហោះចម្បាំង របស់កងទ័ពអាកាសមុនពេលការចូល KADIZ របស់ពួកគេ ដើម្បីត្រៀមសម្រាប់ស្ថានភាពដែលមានគ្រោះថ្នាក់»៕