ចប់ហើយបើចឹងមែន​ ! លោក ដូណាល់ ត្រាំ ព្រមានមិនចុះហត្ថលេខាលើកញ្ចប់ថវិកា «៨៩២ពាន់លានដុល្លារ» ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានមិនចុះហត្ថលេខា ទៅលើកញ្ចប់ថវិកា ចំនួន៨៩២ពាន់លានដុល្លារ ដែលសភាបានអនុម័ត ដើម្បីសង្គ្រោះប្រទេសជាតិ ពីវិបត្តិ COVID-19 ដោយលោកផ្ទាល់បានអះអាងថា វាគួរតែត្រូវធ្វើការកែសម្រួល ដើម្បីបង្កើនចំនួនទឹកប្រាក់ ទៅតាមកម្រិតនៃការបង់ពន្ធ (Stimulus Check)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការព្រមានពីប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ នៅតែបន្តអូសបន្លាយ ខណៈនៅសល់មិនដល់មួយខែទៀតទេ លោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្តិទៅហើយនោះ។ វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 កំពុងធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជនអាមេរិកជាច្រើន រងផលលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហាខាងលើនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារជាវីដេអូមួយ នៅលើគណនី Twitter របស់លោកយ៉ាងដូច្នេះថា «កញ្ចប់ថវិកាដែលគេគ្រោង បញ្ជូនមកដាក់នៅលើតុខ្ញុំវិញនេះ គឺពិតជាខុសឆ្ងាយពីការរំពឹងទុក។ វាពិតជារឿងដ៏អាម៉ាស់មួយ»។ លោក ដូណាល់ ត្រាំ ក៏បានណែនាំឲ្យសភា រៀបចំកញ្ចប់ថវិកាជាថ្មីផងដែរ ដោយត្រូវកាត់បន្ថយការចំណាយ មិនចាំបាច់ចោល ហើយបង្កើនមកវិញនូវថវិកាជំនួយ សម្រាប់ប្រជាជនជាក់ស្តែង បើមិនដូច្នោះទេគឺត្រូវរង់ចាំដល់រដ្ឋបាលក្រោយ ជាអ្នកដោះស្រាយបញ្ហាកញ្ចប់ថវិកានេះទៅចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កន្លងមកនេះលោក ដូណាល់ ត្រាំ ចង់ឲ្យសភាបង្កើនចំនួនថវិកា ទៅតាមប្រព័ន្ធត្រួតពិនិត្យការបង់ពន្ធ (stimulus check) រហូតដល់ ២,០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ និង ៤,០០០ដុល្លារសម្រាប់គូស្វាមី ប៉ុន្តែនៅក្នុងកញ្ចប់ថវិកា ដែលសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិក ទើបតែបានអនុម័តកាលពីដើមសប្តាហ៍នេះ គឺមានតែ ៦០០ដុល្លារ សម្រាប់មនុស្សម្នាក់ៗប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង