ខឹងពេទ្យគិតលុយសេវាពិគ្រោះជំងឺច្រើនពេក មិនដូចពេទ្យរដ្ឋ ! អ្នកជំងឺម្នាក់បា ញ់ប្រ ហារគ្រូពេទ្យឯកជន ៧ គ្រាប់ ដេក ស្លា ប់ស្តូកស្តឹង (វីដេអូ)
បុរសជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានបា ញ់ ស ម្លាប់គ្រូពេទ្យឯកជនម្នាក់ នៅក្នុងខេត្ត Phetchaburi កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ ជនដៃដល់ឈ្មោះ Denphum “ Phum” Sangthong អាយុ ២២ ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំរូបគេសម្រេចចិត្តបា ញ់ ស ម្លាប់គ្រូពេទ្យនោះ គឺដោយសាររូបគេខឹងគ្រូពេទ្យនោះបានគិតថ្លៃពិគ្រោះជំងឺច្រើនហួសហេតុពេក។
Phum បានប្រាប់ពីដើមហេតុដំបូងថា រូបគេបានឈឺ ហើយដោយសារតែមិនអាចទាក់ទងជាមួយបុគ្គលិកនៅមន្ទីរពេទ្យ Phra Chom Klao ក្នុងខេត្ត Phetchaburi ដើម្បីធ្វើការណាត់ជួបបាន ដូច្នេះ រូបគេក៏បានណាត់ជួបជាមួយគ្រូពេទ្យឈ្មោះ Chumphon Dechamphai អាយុ ៥៨ ឆ្នាំ នៅគ្លីនិកឯកជនរបស់គាត់។
Phum បានអះអាងថា គ្រូពេទ្យនោះបានគិតថ្លៃសេវាពិគ្រោះជំងឺ ១៣០ បាត ឬ ៤ ដុល្លារ ខណៈពិគ្រោះនៅមន្ទីរពេទ្យរដ្ឋចំណាយត្រឹមតែ ១ ដុល្លារ ប៉ុណ្ណោះ។ ហេតុនេះ ដោយសារតែទប់កំហឹងពុំបាន រូបគេក៏បានដកកាំ ភ្លើ ង បា ញ់ទៅលើគ្រូពេទ្យនោះចំនួន ៧ គ្រាប់ តែម្តង។
លោកឧត្តមសេនីយ៍ Sumeth បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា រូបគេបានចំណាយលុយ ១ពាន់បាត (ស្មើនឹង ៣៣ ដុល្លារ) ទៅលើថ្នាំ ញៀ ន មុនពេលណាត់ជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យរងគ្រោះ។ តាមរយៈនេះមានន័យថា Phum បានស្ថិតក្រោមឥទ្ធិពលគ្រឿ ង ញៀ ន នៅពេលអំពើនៃការបា ញ់ប្រហារបានកើតឡើង។
សូមបញ្ជាក់ថា ខណៈប៉ូលីសនាំខ្លួន Phum មកកាន់អូហ្វីសជនរងគ្រោះ ដើម្បីធ្វើត្រាប់សកម្មភាពឡើងវិញ ឃើញថាមានមនុស្សម្នាប្រមាណ ៣០០ នាក់ មកចោមរោមយ៉ាងច្រើន ហើយក្នុងនោះអ្នកខ្លះដែលពោរពេញដោយកំហឹង ក៏បានស្រែកឲ្យកាត់ទោសប្រ ហារ ជីវិត Phum ចោលទៅ។ តែយ៉ាងណា មន្ត្រីប៉ូលីស ៤០ នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ដើម្បីការពារ Phum ដោយមិនអនុញ្ញាតឲ្យមានអំ ពើ ហិ ង្សាកើតឡើងនោះទេ៕