សារព័ត៌មានមហាខ្មែរ

ក្តៅៗ ! លោក ចូ បៃដិន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូង របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer និង BionNTech

3

អាមេរិក ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន ទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីជាការបង្កើននូវទំនុកចិត្ត ជូនដល់ពលរដ្ឋអាមេរិកាំងទាំងអស់ ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដែលត្រូវអភិវឌ្ឍនឡើងដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer និង BionNTech។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចូ បៃដិន នៅតែអះអាងថា លោកនឹងចាប់ផ្តើមយុទ្ធការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់ជីវិតមនុស្សនៅអាមេរិកជាង ៣១៥,០០០នាក់ទៅហើយនេះ នៅក្រោយពេលលោកស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវ័យ ៧៨ឆ្នាំទៅហើយនោះ លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា គឺស្ថិតនៅក្នុងចង្កោមវ័យ ដែលងាយប្រឈមមុខខ្លាំងចំពោះវីរុសនេះ។ ដោយឡែកអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន និងភរិយា កាលពីចុងសប្តាហ៍មុននេះ ក៏បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយដែរ។ ងាកទៅកាន់លោក ដូណាល់ ត្រាំ វិញធ្លាប់បានអះអាងថា លោកនឹងចាក់វ៉ាក់សាំងនេះ នៅពេលគ្រូពេទ្យផ្តល់យោបល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) បានធ្វើការអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រមហ៊ុន Moderna មួយទៀត ដែលប្រការនេះមានន័យថា អាមេរិកមានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ចំនួនពីរនៅក្នុងដៃ ដើម្បីធ្វើការចាក់ជូនក្រុមមនុស្ស ដែលងាយរងគ្រោះមុនគេ ក្នុងនោះមានដូចជា បុគ្គលិកសុខាភិបាលជួរមុខ, មន្ត្រីបម្រើការងារពាក់ព័ន្ធ COVID-19 និងមនុស្សមានវ័យចំណាស់ជាដើម៕

អត្ថបទទាក់ទង