សារព័ត៌មានមហាខ្មែរ

ខ្លាំងជាងមុន៧០% ប្រយ័ត្ន​ផង !! អ៊ី​តា​លី​ក្លាយជា​ប្រទេស​ទី​៥ រក​ឃើញ​វីរុស​កូ​វី​ដ​-១៩​ទម្រង់​ថ្មី​! ក្រៅពី​ចក្រភព​អង់គ្លេស

4

ទីក្រុង​រ៉ូ​ម ៖ ប្រទេស​អ៊ី​តា​លី បាន​រក​ឃើញ​អ្នកជំងឺ​ម្នាក់ ដែល​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ទម្រង់​ថ្មី​! នៅ​ចក្រភព​អង់គ្លេស ដែល​អ៊ី​តា​លី​ក្លាយជា​ប្រទេស​ទី​៥ ក្រៅពី​ចក្រភព​អង់គ្លេស ដែល​រាយការណ៍​ពី​ករណី​នេះ នេះ​បើ​យោង​តាម​សារព័ត៌មាន dailymail របស់​អង់គ្លេសចេញនៅថ្ងៃទី២១ ធ្នូ ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ី​តា​លី បាន​និយាយ​ថា អ្នកជំងឺ​ជនជាតិ​អ៊ី​តា​លី បាន​ហោះហើរ​ពី​ចក្រភព​អង់គ្លេស ទៅ​ទីក្រុង​រ៉ូ​ម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ជាមួយ​ដៃគូ​របស់​គាត់ ដែល​បាន​ធ្វើតេស្ត វិជ្ជមាន ។ ឥឡូវនេះ អ្នក​ទាំង​២ កំពុង​ដាក់​នៅ​ដាច់​ដោយឡែកដើម្បីព្យាបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​នៃ​វីរុស​កូ​វី​ដ​-១៩​ទម្រង់​ថ្មី ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា វា​ឆ្លង​រាតត្បាត​យ៉ាង​ឆាប់រហ័ស ពោល​គឺ​វា​ឆ្លង​លើស ៧០​ភាគរយ ច្រើន​ជាង​វីរុស​កូ​វី​ដ​-១៩​ធម្មតា ដែល​រហូត​មក​ដល់​ពេល​នេះ គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ហូល្ល​ង់ អូស្ត្រាលី និង​បែ​ល​ហ្ស៊ិ​ក ។
នៅ​ក្នុង​ខែវិច្ឆិកា មាន​ករណី​ចំនួន ៩​ករណី នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក និង​០១​ករណី នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ខណៈ​ប្រទេស​ហូ​ឡង់ បាន​ប្រកាស​ថា ខ្លួន​បាន​រក​ឃើញ ០១​ករណី នៅ​ក្នុង​ខែធ្នូ​នេះ ។ ក៏​មាន​របាយការណ៍​ដែល​មិន​ទាន់​បាន​ប្រកាស​ផង​ដែរ​អំពី​ករណីទ​ម្រ​ង់​ថ្មី​នេះ មាន​យ៉ាង​ហោច​ណាស់ ០១​ករណី នៅ​ក្នុង​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៃ​ប្រទេស​បារាំង បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ​នេះ​ថា ប្រទេស​យ៉ាង​ហោច​ណាស់ ១២ រួម​មានបារាំង អា​ឡឺ​ម៉​ង់ អ៊ី​តា​លី អៀរ​ឡង់ និង​កា​ណា​ដា បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ ទៅ​និង​មក ពី​ចក្រភព​អង់គ្លេស ដែល​ជា​ផ្នែក​មួយ នៃ​ការ​បង្ការ​ជា​អន្តរជាតិ ដើម្បី​ទប់ទល់​នឹង​មេរោគ​ទម្រង់​ថ្មី​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេដឹកនាំ​សហគមន៍​អ៊ឺ​រ៉ុ​ប កំពុង​បើក​ការ​ប្រជុំ​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃនេះ ដើម្បី​ការពារ​កុំអោយ​មាន​វិបត្តិ នៃ​ការ​រីក​រាលដាល​កាន់តែ​ទូលំទូលាយ នៅ​លើ​ទ្វីប​មួយ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវនេះ ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ថា ភាព​ច្របូកច្របល់ អាច​រំខាន​ដល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង Pfizer / BioNTech coronavirus ទៅ​ចក្រភព​អង់គ្លេស ដែល​ផលិត​ផលស្តុក​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក ត្រូវការ​ផ្គត់ផ្គង់​ដោយ​យន្តហោះ​យោធា ប្រសិនបើ​ការ​បិទ​ព្រំដែន​មាន​រយៈពេល​យូរ​ជាង ៤៨​ម៉ោង ៕

អត្ថបទទាក់ទង