ខ្លាំងជាងមុន ៧០% !! សហគមន៍អឺរ៉ុបបិទការដើរហើរក្រោយពីខ្លួនបានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី!
ប្រទេសអឺរ៉ុបមួយចំនួន និងតំបន់ផ្សេងទៀតបានផ្អាកចរាចរណ៍ជាមួយអង់គ្លេស ដោយសារតែមានការភ័យខ្លាចក្រោយពីគេបានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឲ្យមានវីរុសកូវីដ-១៩។
ចក្រភពអង់គ្លេសកំពុងជួបវិបត្តិធំមួយ បន្ទាប់ពីបានរកឃើញវីរុសកូរ៉ូណាដែលមានការវិវឌ្ឍន៍ខ្លួនថ្មី ដែលបណ្តាលឲ្យកូវីដ-១៩ដែលអត្រាឆ្លង ត្រូវបានគេជឿជាក់ថាខ្ពស់ជាង ៧០% ។
ប្រទេសអឺរ៉ុបមួយចំនួនដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក ហូល្លង់ និងប្រទេសមួយចំនួនទៀត បានធ្វើការការរឹតត្បិតលើការធ្វើដំណើរជាមួយចក្រភពអង់គ្លេស។ ប្រទេសជាច្រើនទៀតនៅមជ្ឈឹមបូព៌ា និងអាមេរិក បានចេញបទបញ្ញត្តិស្រដៀងគ្នាដែរ នេះបើយោងតាម AFP ។
ក្រសួងសុខាភិបាលអ៊ីតាលីបាននិយាយថា ខ្លួនបានរកឃើញមនុស្សម្នាក់ដែលទើបមកពីចក្រភពអង់គ្លេស ហើយបានឆ្លងវីរុសប្រភេទថ្មីនេះ។
ទន្ទឹមនឹងនេះប្រធានបច្ចេកទេសកម្មវិធី កូវីដ-១៩ នៃអង្គការសុខភាពពិភពលោក (WHO) Maria Van Kerhove ក៏បានឲ្យដឹងថា វីរុសប្រភេទថ្មីនេះក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសដាណឺម៉ាក ហូល្លង់ និងអូស្ត្រាលីផងដែរ។
តាមសុខាភិបាលអង់គ្លេស ប្រភេទកូរ៉ូណាថ្មីនេះ បានរកឃើញជាលើកដំបូង នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ ហើយបានដាក់ឈ្មោះវាថា «VUI – 202012/01» ។
តាមលោកស្រី Kerhove វាចាំបាច់ក្នុងការបញ្ឈប់ការរីករាលដាលយ៉ាងឆាប់រហ័ស ពីព្រោះវីរុសនេះកាន់តែយូរ មានឱកាសកាន់តែច្រើនក្នុងការវិវឌ្ឍន៍ខ្លួន។
រហូតមកដល់បច្ចុប្បន្ននេះ មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា វីរុសប្រភេទថ្មីនេះ បណ្តាលឲ្យស្ថានភាពរបស់អ្នកជំងឺ កូវីដ-១៩ កាន់តែធ្ងន់ធ្ងរនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះមានការព្រួយបារម្ភថា ថាវីរុសនេះអាចស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរដើម្បីអាចប្រឆាំងនឹងវ៉ាក់សាំង។
អ្នកវិទ្យាសាស្ត្រផ្នែកមីក្រូជីវសាស្រ្ត លោក Simon Slarke នៅសាកលវិទ្យាល័យ Reading (ចក្រភពអង់គ្លេស) បានប្រាប់ NBC News ថាគេត្រូវការបង្កើតវ៉ាក់សាំងផ្តាសាយថ្មីជារៀងរាល់ឆ្នាំ ហើយចំពោះវីរុសកូរ៉ូណា បង្កកូវីដ-១៩ ក៏មិនខុសពីនេះដែរ។