សារព័ត៌មានមហាខ្មែរ

ចិនផលិតវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩លក់ឲ្យប្រទេសជាច្រើន តែចិនខ្លួនឯងបញ្ជារទិញពីអាមេរិក!

6

ប៉េកាំង៖អ្នកផលិតឱសថចិន បានធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ចំនួន ១០០ លានដូស ពីក្រុមហ៊ុនដែលជាសហការបង្កើតរវាង Pfizer Inc និង BioNTech SE ដោយសារប្រទេសចិន ស្វែងរកការចាក់ថ្នាំបង្ការ ពីក្រៅប្រទេសបន្ថែម លើថ្នាំដែលផលិតនៅស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីធានាការចាក់ថ្នាំបង្ការសម្រាប់ប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកមួយនេះ តែបញ្ហានេះកំពុងតែធ្វើឱ្យប្រទេសជាច្រើនតែធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ចិនកាន់តែមានការសង្ស័យ និងងឺឆ្ងល់យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួរ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ថាក្រុមហ៊ុន Shanghai Fosun Pharmaceutical Group Co. បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន BioNTech ដើម្បីអភិវឌ្ឍ និងដាក់លក់ថ្នាំចាក់ mRNA នៅក្នុងប្រទេសចិន នឹងធ្វើការទូទាត់ជាមុនចំនួន ២៥០ លានអឺរ៉ូ (៣០០ លានដុល្លារអាមេរិក) សម្រាប់ការចំណាយ ទៅលើវ៉ាក់សាំង ៥០ លានដុល្លារដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ នឹងផ្គត់ផ្គង់មិនតិចជាង ១០០ លានដូសនោះទេ សំរាប់ប្រទេសចិននៅចុងឆ្នាំ ២០២១ ។ នេះបើតាមការឱ្យដឹងពី ក្រុមហ៊ុន Fosun នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដាក់នៅផ្សារហ៊ុនហុងកុង កាលពីថ្ងៃពុធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសាកល្បងពិសោធន៍ចាក់វ៉ាក់សាំង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ក្នុងស្រុករួមមានក្រុមហ៊ុនចិន China National Biotec Group Co និង Sinovac Biotech Ltd. គឺជិតនឹងទទួលបានការយល់ព្រម ពីនិយតករថ្នាំចិន ដោយរំពឹងថា នឹងទទួលបាន ១,៦ ពាន់លានដូសនឹងត្រូវផលិតនៅឆ្នាំ ២០២១ ៕

អត្ថបទទាក់ទង