លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបន្ទោសអាមេរិកចំពោះការចាប់ផ្តើមការប្រកួតប្រជែង ស ព្វា វុធថ្មីដើម្បីជាការឆ្លើយតប
ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបន្ទោសសហរដ្ឋអាមេរិកចំពោះការចាប់ផ្តើមការប្រកួតប្រជែង សព្វា វុធថ្មីដោយនិយាយថារុ ស្ស៊ី ត្រូវបានប ង្ខំឲ្យផលិតអាវុធដែលមានល្បឿនលឿនជាងសម្លេងដើម្បីជាការឆ្លើយតប។
នៅក្នុងការឆ្លើយតបទៅនឹងសំនួរអំពីហា និភ័ យ នៃការប្រកួតប្រជែងសព្វា វុធថ្មី, លោក ពូទីន បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថា «វាបានកើតឡើងរួចហើយ ហើយបានឃើញយ៉ាងជាក់ស្តែង។»
លោក ពូទីន បានអំពាវនាវឲ្យអាមេរិកយល់ព្រមបន្តសុពលភាពសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) យ៉ាងហោចមួយឆ្នាំទៀតដែលវាគឺជាកិច្ចព្រមព្រៀងនៅសល់ចុងក្រោយក្នុងការគ្រប់គ្រងអាវុធ នុយ ក្លេ អ៊ែររវាងប្រទេសទាំងពីរ ខណៈដែលសន្ធិសញ្ញានេះបានអស់សុពលភាពកាលពីខែកុម្ភៈ។
លោកបាននិយាយថាលោកជឿជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងបើកចំហចំពោះកិច្ចចរចាលើបញ្ហានេះ។
គួរបញ្ជាក់ថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០នោះបានដាក់កំហិតលើអាមេរិកនិងរុស្ស៊ីក្នុងដាក់ពង្រាយអាវុធ នុយ ក្លេ អ៊ែរជាយុទ្ធសាស្ត្រ, មី ស៊ីលនិងយន្តហោះទម្លាក់ គ្រា ប់ បែករបស់ពួកគេ៕