រូ ស្ស៊ីក្តៅឆេវ !! ព្រោះតែ ត្រាំ ហ៊ានដាក់ ទ.ណ្ឌ ក.ម្ម សមាជិកអង្គការណាតូ ដែលទិ ញមី ស៊ី.លS-400រ.ស្ស៊ី..(វីដេអូ)
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅពេលថ្មីៗនេះថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិក បានដាក់លើ
តួកគី ជុំវិញរឿងទិញប្រព័ន្ធមីស៊ីល ពីប្រទេសរុស្ស៊ីនោះ គឺជាទង្វើខុសច្បាប់ និងបានបង្ហាញឲ្យឃើញ នូវភាពក្រអឺតក្រទម ចំពោះច្បាប់អន្តរជាតិ។
សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើប្រទេសតួកគី ជុំវិញរឿងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ី និងបានដាក់ទណ្ឌកម្ម លើនាយកដ្ឋានឧស្សាហកម្មការពារជាតិ ព្រមទាំងនាយក និងបុគ្គលិក៣នាក់ផ្សេងទៀត នេះបើតាមការបង្ហាញឲ្យដឹង ពីគេហទំព័រផ្លូវការ របស់ក្រសួងរតនាគារអាមរិក។
ចំណែកប្រទេសតួកគី នៅពេលថ្មីៗនេះ ក៏បានធ្វើការថ្កោលទោសផងដែរ ចំពោះទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញការដែលទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នោះ ថាជាកំហុសឆ្គង់ដ៏ធ្ងន់ធ្ងរ និងបានគម្រាមធ្វើការសងសឹកវិញ ចំពោះទង្វើដែលខ្លួននិយាយថា នឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព រវាងសមាជិកណាតូទាំងពីរនោះ៕