សារព័ត៌មានមហាខ្មែរ

អាមេរិក​ ដាក់ទណ្ឌ កម្ម​តួ​ក​គី​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ​ចំពោះ​ការទិញ​ប្រព័ន្ធ​មី​ ស៊ី​ល​ S-400 ពី​រុស្ស៊ី​

7

អន្តរជាតិ៖ បន្ទាប់ពីអាមេរិក ធ្លាប់​ព្រមាន​តួ​ក​គី​ជា​ច្រើនដង​រួចមកហើយចំពោះ​ការទិញ​ប្រព័ន្ធ​មី​ ស៊ី​ល​ ប៉ុន្តែប្រទេសតួ​ក​គី ​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ បានបញ្ជាទិញ​ប្រព័ន្ធ​មី​ ស៊ី​ល​ការពារ​ដែនអាកាស S-400 ពី​រុស្ស៊ី ស្រាប់តែកាលពីថ្ងៃទី១៤ ខែធ្នូថ្មីៗនេះ រដ្ឋបាល​អាមេរិក​ បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​។ មិនតែប៉ុណ្ណោះ អាមេរិក ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩កន្លងទៅ បាន​បណ្តេញ​តួ​ក​គី​ចេញពី​កម្មវិធី​អភិវឌ្ឍ​យន្តហោះ​ចម្បាំងF-35 រួចស្រេច​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP បានចុះផ្សាយថា អាមេរិក​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​ចំពោះ​ការទិញ​ប្រព័ន្ធ​ការពារ​មី​ ស៊ី​ល​ដ៏​មាន​ឥទ្ធិពលS-400 ពី​រុស្ស៊ី​។ កាលពី​ឆ្នាំ​២០១៧ តួ​ក​គី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​មី​ ស៊ី​ល​ការពារ​ដែនអាកាស​S-400​ពី​រុស្ស៊ី​ក្នុងតម្លៃ​២,៥​ពាន់​លាន​ដុល្លារ​។ តួ​ក​គី ក៏បាន​ធ្វើតេស្ត​មី​ស៊ី​ល​នេះ​កាលពី​ខែតុលា​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការដាក់ទណ្ឌកម្ម​ដោយ​អាមេរិក​នេះ​ធ្វើឡើង​ក្រោម​ច្បាប់ CAATSA ដែល​ដាក់ពិន័យ​ចំពោះ​ការជួ ញ ដូរ​អា វុធ​ណា​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​អាមេរិក​។ ទណ្ឌកម្ម​អាមេរិក នេះ​សំដៅ​ទៅលើ​ឧស្សាហកម្ម​យោធា​តួ​ក​គី ដោយ​ហាម​មិន​ឲ្យ​ផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ កម្ចី និង​ឥណទាន​ទៅកាន់​ទីភ្នាក់ងារ​ផ្គត់ផ្គង់​អាវុធ​របស់​តួ​ក​គី​។ ដូចគ្នានេះដែរ មន្ត្រី​បួនរូប​ដែល​បម្រើការ​ក្នុង​ទីភ្នាក់ងារ​នេះត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកជុំវិញរឿងនេះជាការ​លើកឡើង​របស់លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ តាមរយៈ​សេចក្តីថ្លែងការណ៍​ កាលពីថ្ងៃទី​១៤ ខែធ្នូ ​លោក​ក៏​ទទូច​ផងដែរ​ឲ្យ​តួ​ក​គី​ដោះស្រាយ​បញ្ហា S-400 ។ លោក បន្ថែមថា៖«​ការទិញ​ប្រព័ន្ធ​មី​ ស៊ី​ល​S-400 នឹង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បច្ចេកវិទ្យា​យោធា និង​ទាហាន​របស់​អាមេរិក ក៏ដូចជា​ផ្តល់ប្រាក់​ដល់​វិស័យ​ការពារជាតិ​រុស្ស៊ី និង​បើកផ្លូវ​ឲ្យ​រុស្ស៊ី​ចូលក្នុង​កងទ័ព និង​ឧស្សាហកម្ម​ការពារជាតិ​តួ​ក​គី​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែកតួ​ក​គីវិញ ទាក់ទិននឹងរឿងនេះដែរ ក៏បាន​ប្រតិកម្ម​នឹង​ទណ្ឌកម្ម​របស់​អាមេរិក ដោយ​ថ្កោលទោស និង​ទាត់ចោល​ការដាក់ទណ្ឌកម្ម​នេះ​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​តួ​ក​គី​បាន​លើកឡើងថា តួ​ក​គី​នឹង​ចាត់​វិធា​នា​ការប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​អាមេរិកក៏ដូចជា​ធ្វើការ​ឆ្លើយតប​វិញ​ឲ្យ​បាន​សមស្រប​។ យ៉ាងណាក្តី តួ​ក​គី​អះអាងថា​ខ្លួន ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសន្ទនា និង​ការទូត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានោះ លោករដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ក៏បានអះអាងដែរថា ការដាក់ទណ្ឌកម្ម​នេះ​ជា​ភស្តុតាង​បង្ហាញ​ពី​ភាព​ក្រអឺតក្រទម​របស់​អាមេរិក ហើយនឹង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អា​មេ​រិ​លើ​ឆាក​អន្តរជាតិ​។​ លោ​ក បន្តថា​ ទណ្ឌ​កម្មនេះ បង្ហាញ​បន្ថែមទៀត​ពី​វិធានការ​គំរាម ឯកតោភាគីនិង​ខុសច្បាប់ ដែល​អាមេរិក​បាន​អនុវត្ត​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមជម្រាបថា រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក​Hulusi Akar កាលពី​ខែវិច្ឆិកា​កន្លងទៅ បាន​អះអាងថា តួ​ក​គី​ត្រៀមខ្លួន​ក្នុងការ​ពិភាក្សា​ជាមួយ​អាមេរិក​ចំពោះ​ការធ្វើការ​រួមគ្នា​លើ​ប្រព័ន្ធ ​មី ​ស៊ី​ល S-400 និង​យន្តហោះ​ចម្បាំង​F-35s​។​គ្រានោះ​អាមេរិក​មិន​ខ្វល់​ពី​ការលើកឡើង​នេះ ដោយ​រដ្ឋមន្ត្រីការបរទេស​អាម​រិ​ក​បដិសេធ​មិន​ជួប​ជាមួយ​មន្ត្រី​តួ​ក​គី​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់ថា រដ្ឋាភិបាលតួ​ក​គី​ ទាក់ទង​រឿង​ទិញ S-40០ នេះ ដោយអះអាងថា ខ្លួន​បង្ខំចិត្ត​ទិញ​ប្រព័ន្ធ​ មី ​ស៊ី​ល​ការពារ​ដែនអាកាស ពី​រុស្ស៊ីដោយសារតែ​អាមេរិក​មិន​ព្រម​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Patriot មក​ឲ្យ​ខ្លួន​។តួ​ក​គី ក៏​អះអាង​ផងដែរ​ថា​ទណ្ឌកម្ម​អាមេរិក​មកលើ​ខ្លួន​គឺ​ប្រើ​ស្តង់ដារ​ពីរ ព្រោះ​ក្រិ​ក​ដែលជា​សមាជិក​ណា​តូ ក៏​ប្រើប្រាស់​មី​ ស៊ី​ល​ផលិត​ដោយ​រុស្ស៊ី​ដែរ​៕

អត្ថបទទាក់ទង