អាមេរិក កំពុងតែជ្រួល ច្របល់ខ្លាំង !!! ក្រុមអ្នកគាំទ្រ លោក ត្រាំ ត្រូវ គេ បា ញ់ និងចា ក់ ឱ្យ រ បួស ពេលកំពុងធ្វើបាតុ កម្ម
វ៉ាស៊ីនតោន ៖ មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាមនុស្ស ៤ នាក់ផ្សេងទៀតត្រូវបានគេ ចា ក់ឲ្យ រង រ បួស ធ្ងន់ ធ្ងរ និងត្រូវបាន ប ញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ។ ក្រៅពីនេះ មានមនុស្ស ២៣ នាក់ត្រូវបានចាប់ខ្លួនផងដែរ។ នេះ បើតាមការរាយការណ៍របស់កាសែតញូវយ៉កថែមស៍ The New York Times នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
ការ វា យប្រតាយតប់គ្នាបានកើតឡើងនៅតាមទីតាំងជាច្រើនកន្លែងរវាងក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំ ហើយនិងក្រុមម្ខាងទៀតដែលរិះ គន់លោកប្រធានាធិបតីជិតផុតអាណត្តិថានៅមិនព្រមទទួលស្គាល់បរាជ័យ។ បរាជ័យដែលចាញ់លោកចូ បៃដិនក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា។
ប៉ូលិសរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយនៅក្នុងសារធ្វីតទ័រមួយកាលពីល្ងាចថ្ងៃសៅរ៍ថាការបា ញ់ ប្រ ហារមួយបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្បែរអគារកាពីតូលក្នុងទីក្រុងអូឡាំពីយ៉ា ហើយជនសង្ស័យម្នាក់ត្រូវបាន ឃា ត់ ខ្លួន។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់មានតម្រុយច្បាស់លាស់នោះទេតើថាជនរងគ្រោះណាម្នាក់ បានចូលរួមនៅក្នុងការតវ៉ាកាលពីថ្ងៃសៅរ៍ម្សិលមិញឬក៏អត់ ឬក៏ថាតើពួកគេនៅខាងក្រុមណាឲ្យប្រាកដ? ជាក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំ ឬក៏ជាអ្នករិះគន់លោក?
អ្វីដែលគេដឹងនៅពេលនេះ គឺការប៉ះទង្គិចគ្នាបានចាប់ផ្ទុះឡើងស្របពេលដែលមានការប្រារព្ធពិធីបុណ្យផ្សេងទៀតនៅតាមដងផ្លូវ។ កាលពីថ្ងៃសៅរ៍ គេឃើញក្រុមបា តុករគាំទ្រលោកដូណាល់ ត្រាំ រាប់ពាន់នាក់ដើរពាសពេញដងផ្លូវនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ពួកគេបានចេញប្រឆាំងតវ៉ាទៅនឹងការសម្រេចរបស់តុលាការកំពូលអាមេរិកដែលកាលពីថ្ងៃសុក្រ បានច្រានចោលបណ្តឹងរបស់ក្រុមអ្នកសាធារណរដ្ឋក្នុងការទាមទារឲ្យបិទខ្ទប់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។
ការបែរខ្នងរបស់តុលាការកំពូលដាក់លោកត្រាំបែបនេះ មានន័យថាឱកាសចុងក្រោយក្នុងការតវ៉ានឹងលទ្ធផលបោះឆ្នោតដែលលោកតែងអះអាងថាមានការលួចបន្លំនោះ ទំនងជាដើរទល់ទីបញ្ចប់ហើយ ព្រោះថាអង្គបោះឆ្នោតនឹងត្រូវប្រជុំបោះឆ្នោតជ្រើសរើសប្រធានាធិបតីផ្លូវការនៅថ្ងៃចន្ទនេះ៕