ឆ្នាំក្រោយធ្វើធំជាងនេះទៀត ! ក្រុម អ្នក ត វ៉ា ថៃ ប្រកាស់ផ្អាក ធ្វើបាតុ កម្មសម្រាប់ឆ្នាំនេះ ហើយសន្យាជួបគ្នាឆ្នាំក្រោយដោយធ្វើ ធំជាងមុនទៅទៀត
ប្រទេសថៃ៖ ក្រុមសកម្ម ជនប្រជាធិបតេយ្យ ថៃ បានគ្រោងនឹងបង្កើន កម្រិត បាតុ កម្មនៅឆ្នាំក្រោយ ឱ្យមានលក្ខណៈទ្រង់ ទ្រាយ ធំជាងមុន ក្រោយប្រកាសផ្អាកពីការ ធ្វើបាតុ កម្មនៅឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation Thailand កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ការជួបជុំគ្នាបានចាប់ផ្តើមនៅម៉ោង ១០ ព្រឹកនិងមានការថ្លែងសុន្ទរកថា និងមានការពិភាក្សាឱ្យមានការលុបចោល អំពីច្បាប់ប្រ មាថព្រះ មហា ក្សត្រផងដែរ។
មេដឹកនាំបាតុ កម្មកញ្ញា Panusaya Sithijirawattanakul បាននិយាយនៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន ដោយកញ្ញាបានប្តេជ្ញាមុនពេលបញ្ចប់បាតុ កម្មនៅល្ងាចថ្ងៃដដែលថា «យើងនឹងបង្កើនកម្រិតបាតុ កម្មនៅឆ្នាំក្រោយ»។
គួរបញ្ជាក់ថា បាតុ កម្មនៅទីក្រុងបាងកកបាន ផ្ទុះ ឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិ សោធនកម្ម រដ្ឋធម្មនុញ្ញកាត់បន្ថយ អំ ណាចរបស់ ព្រះ មហា ក្សត្រ និងទាញទំលាក់លោក ប្រាយុទ្ធ ចាន់អូចា ពីអំណាច រហូតបានឈានដល់ការធ្វើបាតុ កម្មដំណាក់កាលមួយទៀត គឺទាមទារឲ្យលុប ចោលច្បាប់ប្រ មា ថ អង្គព្រះ មហា ក្សត្រ ៕