អាមេរិក មានការផ្ទុះ អា វុធ នៅខាងក្រៅព្រះវិហារដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ក…(វីដេអូ)
ប៉ូលិសទីក្រុងញូវយ៉កអាមេរិក នៅថ្ងៃទី១៣ខែធ្នូបានប្រកាសឲ្យដឹងថា មានខ្មាន់ កាំ ភ្លើង ម្នាក់បា ញ់ទៅលើពិធីបុណ្យនៅខាងក្រៅព្រះវិហារ John ដ៏ល្បីល្បាញនៅតំបន់Upper West Side។
អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងញូវយ៉ក លោកEdward Rileyបានឲ្យដឹងថា ខ្មាន់កំា ភ្លើងបានបា ញ់សំដៅកម្លាំងប៉ូលិស ប៉ុន្តែមិនមាន ប៉ូលិសឬពលរដ្ឋណាម្នាក់រងរបួសនោះឡើយ។ ខ្មាន់កាំ ភ្លើង ក្រោយមកក៏បាន ធ្វើអត្ត ឃាត តែកម្លាំងប៉ូលិសបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ក្នុងពេលបា ញ់ប្រ ហារនៅមុខព្រះវិហារដ៏ល្បី ក្នុងតំបន់Manhattan គឺក្នុងពេលដែលមានមនុស្សជាច្រើនទៅកាន់ព្រះវិហារ។ តាមរូបភាពដែលសារព័ត៌មាន រ៉យទ័រ បានផ្សាយ គឺជនដៃដល់ពាក់អាវរងាពណ៌ខ្មៅ ពាក់មួកពណ៌ស ពាក់ម៉ាស់ កាន់ទង់ជាតិសាធារណរដ្ឋ Dominica ដៃទាំងពីរកាន់កាំ ភ្លើងសងខាង ។
ការបា ញ់ប្រ ហារកើតឡើងចំពេលដែលមានបាតុ ករគាំទ្រលោកត្រាំ ជាច្រើននាំគ្នាធ្វើបាតុ កម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ ។ បាតុ កម្មក៏បានបង្កឲ្យមានអំពើ ហិ ង្សាជាច្រើនកើតឡើងផងដែរ៕