សារព័ត៌មានមហាខ្មែរ

មហាសេដ្ឋីហុងកុង​​​ម្នាក់​ជាប់ចោទ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ

10

ក្រុង​ហុងកុង ៖ កាសែត​APPLE DAILY​ដែល​ដកស្រង់​ប្រភព​របស់​ប៉ូលិស រាយការណ៍​កាលពី​ថៃ្ង​ទី​១១​ធ្នូ​ថា មហា​សេ​ដី្ឋ​ខាង​សារព័ត៌មាន​ក្រុង​ហុងកុង លោក​JIMMY LAI ជា​អ្នក​ស្និ​ទ​ចលនា​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង បាន​ត្រូវ​ជាប់​ការ​ចោទប្រកាន់ ពី​បទ​សង្ស័យ​ឃុបឃិត ជាមួយ​កង​កម្លាំង​បរទេស និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​JIMMY LAI ជា​អ្នក​រិះ​ គន់​មិន​សំចៃ​ចំពោះ​ក្រុង​ប៉េ​កាំ​ង ជា​ឥស្សរជន​សំខាន់​ដំបូង​គេ​ទទួល​ការ​ចោទប្រកាន់ ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​សន្តិសុខ​ថ្មី ។ ច្បាប់​សន្តិសុខ​ជាតិ​ដែល​ដាក់​ឲ្យ​ប្រើ​កាល​កាលពី​ខែមិថុនា ក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ គ្រោង​ដាក់ទោស​ធ្ងន់ធ្ងរ​ចំពោះ បណ្ដា​អ្នក​ដែល​ចាត់​ទុក​ថា​ធ្វើ​សកម្មភាព​បំបែក​ខ្លួន ធ្វើ​វិទ្ធង្សនា ភេរ វកម្ម​និង​ឃុបឃិត​ជាមួយ​មហាអំណាច​បរទេស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នេះ​លោក​JIMMY LAI អាយុ​៧៣​ឆ្នាំ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ ពី​ការ​ចោទប្រកាន់​ក្លែងបន្លំ​ទាក់ទិន​ជាមួយ​អគារ ទីចាត់ការ​កាសែត​ក្នុងស្រុក​APPLE DAILY​ជា​កាសែត​របស់​លោក​៕

អត្ថបទទាក់ទង