សារព័ត៌មានមហាខ្មែរ

ខ្លាំងបាត់ !​ លោកបៃឌិនចេញបញ្ជាឲ្យ បោសសម្អាតសេតវិមាន មិនឲ្យមានអ្វីសេសសល់ពីលោកត្រាំឡើយ

4

លោកបៃឌិន បានស្នើដល់សេតវិមាន ឲ្យរៀបចំបោសសម្អាត រុះរើ មិនឲ្យមានស្លាកស្នាមណាមួយរបស់លោកត្រាំ នៅទីនេះឡើយ។
សារព័ត៌មាន Daily Mail នៅថ្ងៃទី១៣ខែធ្នូបានផ្សាយថា លោកបៃឌិន ត្រៀមលក្ខណៈបញ្ជូនអីវ៉ាន់ទៅកាន់ សេតវិមានដែលមានទំហ៊ុំ ៥១០០ ម៉ែត្រការ៉េ ក្រោយពិធីឡើងកាន់តំណែងនៅថ្ងៃទី២១ខែមករាឆ្នាំ២០២១។ លោកបៃឌិនស្នើឲ្យ សម្លាប់មេរោគ នៅក្នុងបន្ទប់ទាំង១៣២ បន្ទប់ក្នុងអគារសេតវិមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រវតិ្តសាស្ត្រសេតវិមាន លោកស្រី Kate Andersen Brower បានបញ្ជាក់ថា «បុគ្គលិក៩៥នាក់ ត្រូវតែវេចខ្ចប់ សម្ភាររបស់លោកត្រាំ បញ្ជូនចេញ ដើម្បីបញ្ជូនសម្ភារ របស់លោកបៃឌិន ចូលទៅកាន់សេតវិមានវិញ។ នៅសេតវិមាននឹងផ្លាស់ប្តូរតាមចំណូលចិត្តរបស់លោកបៃឌិន។ លោកបៃឌិន និងភរិយាអាចនឹងជ្រើសរើសគ្រឿងសង្ហារឹមថ្មី ដែលមាននៅក្នុងឃ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាជិកក្រុមផ្ទេរអំណាចរបស់លោកបៃឌិន បានលើកឡើងថា «ក្នុងរដ្ឋាភិបាលរបស់លោកត្រាំ មានអ្នកឆ្លងកូវីដ-១៩ ដូច្នេះ សម្ភារទាំងអស់គឺត្រូវតែប្តូរថ្មី និងសម្អាតដោយ ថ្នាំកម្ចាត់មេរោគ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះលោកត្រាំ នៅមិនព្រម ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួននៅឡើយ។ លោកត្រាំខឹងយ៉ាងខ្លាំងក្រោយតុលាការកំពូល ច្រានចោលពាក្យបណ្តឹង ទាមទារប្រែក្រឡាសលទ្ធផលបោះឆ្នោត៕

អត្ថបទទាក់ទង