លោក Biden ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកបានផ្តល់អាទិភាពដល់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសចិន
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden បានលើកឡើងថា រដ្ឋបាលរបស់លោក នឹងចាត់ទុកវាជាអាទិភាពក្នុងការកែទំនាក់ទំនងពាណិជ្ជកម្មជាមួយ ប្រទេសចិន។ សហរដ្ឋអាមេរិកបានចាត់ទុកការអនុវត្តពាណិជ្ជកម្មរបស់ប្រទេសចិនថា អយុត្តិធម៌ហើយព្យាយាមដោះស្រាយការរំលោភសិទ្ធកម្មសិទ្ធិបញ្ញា។
លោក Biden បានធ្វើសន្និសិទកាសែត នៅទីក្រុង Wilmington រដ្ឋ Delaware ជាមួយបេក្ខជនមួយចំនួនដែលលោកបានជ្រើសរើសសម្រាប់រដ្ឋបាលរបស់លោក។ ជម្រើសរបស់លោកសម្រាប់អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺជនជាតិអាមេរិក កាត់អាស៊ី លោកស្រី Katherine Tai ។
លោក Biden បាននិយាយថា ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកអូបាម៉ា – បៃដិន លោកស្រី គឺជាប្រធានមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ធ្វើឡើងដោយប្រទេសចិន ហើយការដោះស្រាយវានឹងក្លាយជាអាទិភាពនៅក្នុងរដ្ឋបាលរបស់លោកបៃឌិន- ហារីស។
លោកបាននិយាយថាលោកស្រី Tai នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមសន្តិសុខជាតិ និងក្រុមគោលនយោបាយការបរទេស និងក្រុមសេដ្ឋកិច្ច។ លោកស្រី Tai បាននិយាយថាលោកស្រី មានមោទនភាពដែលបានបម្រើនៅក្នុងរដ្ឋបាលមួយ ដែលនឹងខិតខំធ្វើឱ្យសហរដ្ឋអាមេរិក និងពិភពលោកប្រសើរឡើង។
លោកស្រី Susan Rice ដែលជាទីប្រឹក្សាសន្តិសុខជាតិ របស់អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាគោលនយោបាយក្នុងស្រុកនៃសេតវិមាន។ លោកស្រី Tai បានលើកឡើងថាសហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការរួមគ្នានៅពេលដែលប្រទេសកំពុងប្រឈមមុខនឹងវិបត្តិ ដូចជាជម្ងឺរាតត្បាត និងវិសមភាពនៃសញ្ជាតិនិងភាពអយុត្តិធម៌។