អានរួចស្រក់ទឹកភ្នែកមិនដឹងខ្លួន!!! កំណាព្យពីវេជ្ជបណ្ឌិតម្នាក់ ដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ដល់ស្លាប់ខ្លួន
ចិន៖ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់រួចហើយថាពិភពលោក កំពុងតែចាប់អារម្មណ៌គ្រប់គ្នាទៅលើបញ្ហាជំងឺកូវីដ-១៩ ដែលផ្ទុះចេញពីចិន ហើយជំងឺនេះបានសម្លាប់មនុស្សយ៉ាងច្រើនទូទាំងពិភពលោក ណាមិញលោកវេជ្ជបណ្ឌិត Li Wen Liang គឺជាគ្រូពេទ្យដំបូងគេបង្អស់ដែលបានរកឃើញការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ព្រមទាំងជាគ្រូពេទ្យដំបូងគេបង្អស់ដែលហ៊ានចូលទៅព្យាបាលអ្នកជំងីដែលមិនទាន់ស្គាល់ឈ្មោះពិតប្រាកដនេះ។
តែអ្វីដែលគួរឱ្យសោកស្ដាយបំផុតពេលនេះលោកវេជ្ជបណ្ឌិត Li Wen Liang បានស្លាប់ដោយភ្ជាប់ជាមួយកំណាព្យដ៏សែនមានន័យអានរួចស្ទើរតែហូរទឹកភ្នែក ដែលកំណាព្យនោះមានចំណងជើងថា “វីរៈបុរសដែលបានប្រាប់ការពិត” យោងតាមការចេញផ្សាយដោយសារព័ត៍មានចិន ស៊ីន ហួរ ដែលបានចុះផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២០។
ហើយកំណាព្យនោះមានអត្ថន័យជាភាសាខ្មែរដូចតទៅ៖ “ខ្ញុំមិនចង់ក្លាយជាវីរៈបុរសអ្វីនោះទេ ខ្ញុំនៅមានឪពុកម្តាយ កូនប្រពន្ធដែលជិតសម្រាល និងអ្នកជំងឺជាច្រើនដែលកំពុងរងការឈឺចាប់ និងត្រូវការខ្ញុំដើម្បីព្យាបាល។ ទោះបីជាភាពត្រឹមត្រូវរបស់ខ្ញុំមិនអាចផ្លាស់ប្តូរជាមួយអំពើល្អរបស់អ្នកដទៃ ទោះបីជាខ្ញុំត្រូវទទួលរងការបាត់បង់ ការយល់ច្រឡំពីអ្នកដទៃ ខ្ញុំនៅតែធ្វើវាឱ្យបាន ។ នរណាដែលឱ្យខ្ញុំជ្រើសរើសប្រទេសនេះ គ្រួសារនេះ? តើខ្ញុំត្រូវរងទុក្ខដល់កម្រិតណា? នៅពេលដែលការប្រយុទ្ធប្រឆាំងនេះបានបញ្ចប់ ខ្ញុំនឹងមើលទៅលើមេឃ ជាមួយនឹងទឹកភ្នែកដូចជាទឹកភ្លៀង” ។
កំណាព្យបានបន្តទៀតថា៖ “ខ្ញុំមិនចង់ក្លាយជាវីរៈបុរសនោះទេ ប៉ុន្តែក្នុងនាមជាវេជ្ជបណ្ឌិត ខ្ញុំមិនអាចឈរមើលវីរុសដែលមិនស្គាល់ឈ្មោះ សម្លាប់អ្នករួមការងារខ្ញុំ ក៏ដូចជាមនុស្សមិនដឹងអីដ៏ច្រើននោះទេ ។ ទោះបីជាគេដឹងខ្លួនថាត្រូវស្លាប់ តែពួកគេនៅតែមើលមកខ្ញុំនៅក្នុងកែវភ្នែកដែលមានសង្ឃឹមថាអាចរស់ ។ អ្នកណាទៅដឹងថាខ្ញុំនឹងត្រូវស្លាប់ ? ព្រលឹងរបស់ខ្ញុំនៅលើឋានសួគ៌ មើលទៅគ្រែពណ៌ស ដែលមានរាងកាយរបស់ខ្ញុំនៅលើនោះ ជាមួយនឹងមុខមាត់ដែលដូចគ្នាបេះបិត ។ តើឪពុកម្តាយខ្ញុំនៅឯណា? ហើយប្រពន្ធរបស់ខ្ញុំដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាកជាមួយគ្នាហ្នឹងទៅជាយ៉ាង បងលាហើយអូនសំឡាញ់ កូនសំឡាញ់ លោកអ្នកមានគុណ ទឹកដីកំណើតរបស់ខ្ញុំអើយ។
សូមជម្រាបដែរ ក្រោយពីបានអានកំណាព្យដ៏សែនមានន័យរបស់លោកវេជ្ជបណ្ឌិត Li Wen Liang រួចមកក្រុមគ្រូពេទ្យ ព្រមទាំងអ្នកជំងីទាំងអស់មានស្រែកយំសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់វិរៈបុរសអាវសរ ដ៏អង់អាចក្លាហានរូបនេះ ដែលបានទទួលមរណភាពនៅយប់ថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២០។