សារព័ត៌មានមហាខ្មែរ

ចិនលុបចោលការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតអាមេរិកដែលធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង និង ម៉ាកាវ

7

ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្លួននឹងលុបចោលការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតអាមេរិក ដែលធ្វើដំណើរទៅទីក្រុងហុងកុង និង ម៉ាកាវ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរទៅលើក្រុមមន្រ្តីចិនជាច្រើននាក់រួចមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងប៉េកាំងនឹងអនុវត្តការដាក់ទណ្ឌកម្មទៅវិញប្រឆាំងនឹងក្រុមមន្រ្តីអាមេរិក, សមាជិកសភា, បុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាល និងសមាជិកក្រុមគ្រួសាររបស់ពួកគេ សម្រាប់ឥរិយាបថដ៏អាក្រក់របស់ពួកគេមកលេីទីក្រុងហុងកុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ហួ បានបន្ថែមថា ចិនទទូចដល់អាមេរិកកុំឲ្យបន្ត ដេីរ នៅលេី «ផ្លូវគ្រោះថ្នាក់ និងខុសឆ្គង» បែបនេះបន្ថែមទៀត។

លោកស្រីបានបដិសេធមិនប្រាប់ឈ្មោះអ្នកដែលនឹងត្រូវបានដាក់ទណ្ឌកម្ម ឬពេលវេលាដែលការដាក់ទណ្ឌកម្មនឹងចាប់ផ្តើមឡេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា អាមេរិក កាលពីថ្ងៃច័ន្ទ បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរទៅលេីក្រុមមន្រ្តីចិនចំនួន ១៤រូបពាក់ព័ន្ធនឹងការចូលរួមរបស់ពួកគេក្នុងការអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង និងការណ៍ដែលទីក្រុងប៉េកាំងបានបញ្ចប់សមាជិកភាពសភារបស់សមាជិកសភាហុងកុងជាច្រេីននាក់មកពីបក្សប្រឆាំងកាលពីខែមុន៕

អត្ថបទទាក់ទង