សារព័ត៌មានមហាខ្មែរ

អាណត្តិជា​ប្រធានាធិបតី​កាន់តែ​ជិតផុត លោក ត្រាំ បញ្ជា​ឲ្យប្រ ហារជី វិត​អ្នកទោ ស​ជាបន្តបន្ទាប់

1

សហរដ្ឋអាមេរិក៖ ក្នុងគ្រាដែលពេលវេលាកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់ លោក ដូណាល់ ត្រាំ (Donald Trump) កាន់តែជិតអស់ទៅហេីយនោះ រដ្ឋបាលរបស់គាត់កំពុងរូតរះធ្វេីការប្រ ហារជី វិតអ្នកទោ សជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រ ហារជី វិតអ្នកទោ ស ៥នាក់ ត្រូវបានគ្រោងធ្វេីឡេីងនៅមុនការឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផែនការប្រ ហារជី វិតអ្នកទោ សនេះត្រូវបានគេមេីលឃេីញថា ផ្ទុយទៅនឹងអ្វីដែលគេបានអនុវត្តកន្លងមក ១៣០ឆ្នាំហេីយ នោះគឺការផ្អាកការប្រ ហារជី វិតអ្នកទោ សនៅក្នុងអំឡុងពេលនៃដំណេីរការផ្ទេរអំណាច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយប្រសិនបើការប្រ ហារជី វិតអ្នកទោ សទាំង ៥នាក់នេះធ្វេីឡើងមែននោះ លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីដែលបានចេញបញ្ជាឲ្យប្រ ហារជី វិតអ្នកទោ សច្រើនជាងគេបំផុតរបស់អាមេរិក ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ដោយបានចេញបញ្ជាឲ្យប្រ ហារជី វិតអ្នកទោ សចំនួន ១៣នាក់រួចមកហេីយចាប់តាំងពីខែកក្កដា ឆ្នាំនេះមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រ ហារជី វិតអ្នកទោ សទាំង ៥នាក់នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍នេះ ដោយត្រូវបានគ្រោងធ្វេីឡេីងនៅឯពន្ធនាគារនៅក្នុងរដ្ឋ អ៊ិនដាយអាណា (Indiana)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក វីល្លៀម បារ (William Barr) បាននិយាយថា ក្រសួងរបស់លោកគ្រាន់តែធ្វេីទៅតាមច្បាប់ដែលមានស្រាប់ប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា សកម្មភាពនេះគឺគួរឲ្យបារម្ភពីព្រោះវាធ្វេីឡេីងតែប៉ុន្មានសប្ដាហ៍មុនការឡេីងកាន់តំណែងរបស់ លោក បៃដិន ដែលធ្លាប់និយាយថា គាត់នឹងស្វះស្វែងរកការបញ្ចប់ការប្រ ហារជី វិតអ្នកទោ សនៅពេលចូលកាន់តំណែងជាប្រធានាធិបតី៕

អត្ថបទទាក់ទង