សារព័ត៌មានមហាខ្មែរ

បារាំងគ្រោងផលិតនាវាដឹកយន្តហោះចម្បាំង ដើរដោយនុយក្លេអ៊ែរ ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ (Video inside)

11

(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំងជំនាន់ក្រោយរបស់បារាំង នឹងបំពាក់ដោយថាមពលនុយក្លេអ៊ែរ ហើយដើម្បីជំនួសនាវាដឹកយន្តហោះតែមួយគត់ដែលខ្លួនមាន នោះគឺ ឆាល ដឺ ហ្គោល (Charles de Gaulle) នៅក្នុងឆ្នាំ២០៣៨។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នារសៀលថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីបារាំងបានបញ្ជាក់ថា នាវាជាប្រវត្តិសាស្ត្រនៃកងទ័ពជើងទឹកថ្មីនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនបារាំង ណាវ៉ាល់គ្រុប (Naval Group) ហើយនឹងបំពាក់ដោយ ប្រព័ន្ធបាញ់បង្ហោះយន្ដហោះអេឡិចត្រូនិចជំនាន់ថ្មី ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក ជែនណឺរ៉ល អាតូមិចស៍ (General Atomics)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាវាដឹកយន្តហោះថ្មីខាងលើនេះមានប្រវែង ៣០០ម៉ែត្រ និងទម្ងន់សរុបចំនួន ៧៥,០០០តោន។ វាមានសមត្ថភាពដឹកយន្ដហោះចម្បាំងប្រភេទ រ៉ាហ្វាល់ (Rafale) បានរហូតដល់ទៅ ៣០គ្រឿង ឬក៏យន្តហោះចម្បាំងជំនាន់ថ្មីប្រភេទ ដាសាល់ (Dassault) ដែលកំពុងអភិវឌ្ឍក្រោម កិច្ចសហប្រតិបត្តិការផលិតរវាង ប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូងឡើយ កងទ័ពបារាំងមានគម្រោងសាងសង់នាវាថ្មីនេះ ដោយបំពាក់ជាមួយម៉ាស៊ីនដោយឥន្ធនៈ (Propulsion System) ប៉ុន្តែក្រោយមកលោក ម៉ាក្រុង បានជ្រើសរើសយក ប្រភេទថាមពលនុយក្លេអ៊ែរវិញ បើទោះបីជាត្រូវចំណាយច្រើនជាងមុន ព្រមទាំងឈរលើហេតុផលបច្ចេកទេស និងយុទ្ធសាស្ត្រក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនផលិត គ្រឿងបន្លាស់ថាមពលនុយក្លេអ៊ែរ លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «អនាគតជាយុទ្ធសាស្ត្រនៃប្រទេសបារាំង ក្នុងនាមជាប្រទេសមហាអំណាចមួយ គឺត្រូវអាស្រ័យលើឧស្សាហកម្មនុយក្លេអ៊ែរ។ បារាំងគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរ តែមួយគត់នៅក្នុងសហភាពអឺរ៉ុប ក្រោយចក្រភពអង់គ្លេស បានបោះឆ្នោតចាកចេញពីប្លុកនេះកាលពីឆ្នាំ ២០១៦ ហើយរហូតមកទល់ពេលនេះ ទំនាក់ទំនងរវាងភាគីទាំងពីរ នៅតែមានភាពមិនប្រាកដប្រជាលើបញ្ហាដូចជា ពាណិជ្ជកម្ម និងសន្តិសុខជាដើម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងការពារជាតិបារាំងបានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងវិនិយោគទឹកប្រាក់ប្រមាណជា ១ពាន់លានអឺរ៉ូ (ប្រហែលជា ១.២ពាន់លានដុល្លារអាមេរិក) នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង ដែលនឹងបញ្ចប់នៅឆ្នាំ២០២៥ ប៉ុន្តែក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយដែលថា នាវាថ្មីនេះអាចចំណាយថវិកាជាតិរហូតដល់ទៅ ៥ពាន់លានអឺរ៉ូនោះឡើយ។
ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន Naval Group លោក ព្យែរ អេរីគ ប៉ុមមឺឡែត (Pierre Eric Pommelet) បានកត់សម្គាល់ថា ក្រុមហ៊ុនរបស់លោកពិតជាមាន មោទនភាពខ្លាំងណាស់ ដែលទទួលសិទ្ធិក្នុងសាងសង់នាវាដឹកយន្តហោះ ដ៏ធំបំផុតដែលមិនធ្លាប់មាននៅប្រវត្តិសាស្ត្របារាំង៕

អត្ថបទទាក់ទង