ក្រុមបាតុ.កម្មនៅថៃ មានអ្នកជាប់ចោទថ្មីៗពីការប្រមាថព្រះមហាក្សត្រក្នុងពេលធ្វើបាតុកម្មនានាដើម្បីទាមទារឲ្យមានការកែទម្រង់របបរាជានិយម
ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ធ្នូ តំណាងចលនាស្និទ្ធប្រជាធិបតេយ្យនៅថៃ១៤នាក់ ទទួលការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រក្នុងឱកាសនៃបាតុកម្មនានា ដើម្បីទាមទារឲ្យមានការកែទម្រង់របបរាជានិយមកាត់បន្ថយអំណាចព្រះមហាក្សត្រនិងឲ្យស្ដេចបោះបង់ចោលការគ្រប់គ្រងទ្រព្យសម្បត្តិដ៏មហាសាល ។
ប្រឈមមុខនឹងបាតុកម្មតវ៉ាដ៏ពុះកញ្ជ្រោលចាប់ពីរដូវក្ដៅមក អាជ្ជាធរបានប៉ុនប៉ងប្រើមាត្រាទី១១២ នៃច្បាប់ព្រហ្មទណ្ឌដែលមិនបានប្រើចាប់តាំងពីជាង២ឆ្នាំមកហើយ និងដែលគ្រោងឲ្យមានទោសជាប់គុកដល់ទៅ១៥ឆ្នាំ ចំពោះការប្រមាថ ការបរិហារកេរ្ត៍និងការរិះគន់ដល់ព្រះមហាក្សត្រមហាវ៉ាជីរ៉ាឡុងកន និងគ្រួសាររាជវង្ស ។
ទោះជាយ៉ាងនេះក្ដីក៏នៅតែមិនអាចរារាំងពួកអ្នកតវ៉ាក្នុងការបន្តបាតុកម្មដែរ ។ ពួកបាតុករទាមទារឲ្យលុបចោលច្បាប់នោះ ដោយចាត់ទុកថាជាឧបករណ៍សម្រាប់បង្ក្រាបរាល់ការប្រឆាំង ។ ពួកគេទាមទារផងដែរឲ្យព្រះមហាក្សត្របោះបង់ចោលការគ្រប់គ្រងលើទ្រព្យសម្បត្តិព្រះមហាក្សត្រ និងកុំឲ្យព្រះមហាក្សត្រចូលឡូកឡំក្នុងនយោបាយ ។ ការទាមទារបែបអស់ទាំងនោះពុំធ្លាប់មានឡើយក្នុងប្រទេសថៃ ដែលនៅទីនោះព្រះមហាក្សត្រត្រូវបានចាត់ទុកថា ជាបុគ្គលមិនអាចប៉ះពាល់បាន ។
កាលពីយប់ថ្ងៃទី៥ ធ្នូ កន្លងទៅពួកអ្នកគាំទ្រព្រះមហាក្សត្រច្រើនពាន់នាក់ដែលស្លៀកពាក់ពណ៌លឿងបានប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំងក្រុងបាងកកសម្ដែងការគាំទ្រចំពោះព្រះមហាក្សត្រ ក្នុងឱកាសនៃពិធីខួបកំណើតរបស់ព្រះបិតា អតីតព្រះមហាក្សត្រភូមីបុលអាឌុលយ៉ាដេត ។
កាលពីថ្ងៃទី៨ធ្នូតំណាងច្រើនរូបរបស់ពួកស្និទ្ធប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធរកោះហៅឲ្យចូលខ្លួនមកកាន់ស្នងការដ្ឋានប៉ូលិសក្រុងបាកកនិងស្នងការដ្ឋានប៉ូលិសខេត្តជិតខាងណុងថាប៊ូរីជាទីលានមានការប្រមូលផ្ដុំមនុស្សតវ៉ានាពេលថ្មីៗនេះ ។
មនុស្ស១១នាក់ត្រូវបានជាប់ចោទជាលើកដំបូង ពីបទប្រមាថព្រះមហាក្សត្រ ចំណែក៣នាក់ទៀតជាប់ការចោទបែបនោះជាលើកទី២
ក្នុងពេលតែប៉ុន្មានថ្ងៃ ។ សរុបតំណាងអ្នកតវ៉ា១៦នាក់ត្រូវជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ៕