ចិនសង្គ្រឺតធ្មេញដល់កដាក់តៃវ៉ាន!! តៃវ៉ាន់បុកលុ យរាប់រយលានដុល្លារទិ ញអាវុ.ធថែមពីអាមេរិក ស្វាគមន៍សង្គ្រា មរបស់កឺៗ…(វីដេអូ)
ខណៈអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ត្រូវបានគ្របដណ្តប់ដោយការគំរាមកំហែងផ្នែកយោធាពីបរទេស ប្រធានាធិបតីរបស់កោះនេះគឺលោកស្រី Tsai Ing-wen បានចេញការព្រមានតបតវិញ នៅពេលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ខ្លួនបានបញ្ចប់ការលក់អាវុធថ្មីជាមួយកោះដែលទាមទារដោយចិនមួយនេះ ។
លោកស្រី Tsai បាននិយាយថា “កងកម្លាំងផ្តាច់ការព្យាយាមឥតឈប់ឈរដើម្បីរំលោភបទបញ្ជាផ្អែកលើបទដ្ឋានដែលមានស្រាប់ ។ តៃវ៉ាន់បានឈានដល់ទីបញ្ចប់នៃការគំរាមកំហែងខាងយោធាបែបនេះជារៀងរាល់ថ្ងៃ” ។
លោកស្រីប្រធានាធិបតីបានថ្លែងបែបនេះនៅឯវេទិកាសន្តិសុខមួយនៅក្រុងតៃប៉ិ ហើយមិនបានបញ្ជាក់ច្បាស់អំពីការដាក់ទណ្ឌកម្មមិនសមរម្យដ៏យូរអង្វែងរបស់ប្រទេសចិននោះទេ ។ លោកស្រីក៏បានចង្អុលបង្ហាញពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូងផងដែរដែលចិនបានទាមទារយកទឹកដីដែលមានជម្លោះមួយនេះ ។
ការកត់សម្គាល់របស់លោកស្រី Tsai ស្របពេលជាមួយនឹងការយល់ព្រមរបស់ក្រុងវ៉ាស៊ីនតោនក្នុងការលក់អាវុធចំនួន ២៨០ លានដុល្លារទៅឲ្យទីក្រុងតៃប៉ិ ។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះកោះតៃវ៉ាន់នឹងទទួលបានប្រព័ន្ធទំនាក់ទំនងព័ត៌មានតាមមូលដ្ឋាន (FICS) ពីសហរដ្ឋអាមេរិក ។
FICS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវសម្លេងចល័តមានសុវត្ថិភាព និងទំនាក់ទំនងទិន្នន័យរវាងមជ្ឈមណ្ឌលបញ្ជាការ និងកងទ័ពនៅក្នុងសមរភូមិ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ការលក់នេះនឹងជួយតៃវ៉ាន់ធ្វើទំនើបកម្មសមត្ថភាពទំនាក់ទំនងយោធារបស់ខ្លួន ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ការទទួលបានប្រព័ន្ធទំនាក់ទំនងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការជួយពង្រឹងសមត្ថភាពការពារកោះនេះ ។ ក្រសួងបាននិយាយថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹងភាពជាដៃគូសន្តិសុខរបស់ខ្លួនដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាកញ្ចប់លក់អាវុធលើកទី ១១ ដល់កោះតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក Donald Trump ៕