មកស្គាល់ យន្តហោះពិឃាតទាំង១០ប្រភេទខ្លាំងបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២០(វីដេអូ)
យន្តហោះប្រយុទ្ធដែលមានប្រជាប្រិយបំផុតត្រូវបានគេបង្ហើបឲ្យដឹងថាជាយន្តហោះចម្បាំងអាមេរិក F-16 ហើយនិងមានយន្តហោះអាមេរិកជាច្រើនគ្រឿងទៀតឈរនៅលំដាប់កំពូលទាំង ១០ ផងដែរ ខណៈយន្តហោះចម្បាំង Typhoon របស់អង់គ្លេសឈរនៅចំណាត់ថ្នាក់ទី ៦ ហើយយន្តហោះចិន J-7 ស្ថិតនៅលំដាប់ទី ៤ ។
ទន្ទឹមនោះយ៉ាងហោចណាស់យន្តហោះយោធារុស្ស៊ីចំនួន ៤ គ្រឿងត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមយន្តហោះប្រយុទ្ធដែលមានប្រជាប្រិយបំផុតទាំង ១០ នៅលើពិភពលោក ។ នេះបើយោងតាមការផ្តល់ចំណាត់ថ្នាក់ដោយ World Air Forces 2021 ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Flight International របស់ចក្រភពអង់គ្លេស ។
យន្តហោះចម្បាំងរុស្ស៊ី Su-27/30 ត្រូវបានគេប្រកាសថាជាយន្តហោះសកម្មទី ២ របស់ពិភពលោកក្នុងសង្គ្រាមលើអាកាស ។ យោងតាមរបាយការណ៍បានឲ្យដឹងថា កងកម្លាំងសកម្មនេះមានចំនួន ១,០៥៧ គ្រឿងស្មើនឹង ៧ ភាគរយនៃកងទ័ពអាកាសប្រយុទ្ធទូទាំងពិភពលោក ។ នៅក្នុងការប្រៀបធៀបនេះកងកម្លាំងរបស់យន្តហោះប្រយុទ្ធ F-16 របស់អាមេរិកមានចំនួន ២,២៦៧ គ្រឿងដែលកំពុងបម្រើការដែលស្មើនឹង ១៥ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។
ចំណែកយន្ដហោះចម្បាំង MiG-29 ដែលត្រូវបានរចនាឡើងក្នុងសម័យសូវៀតបានឈរនៅលំដាប់ទី ៥ ដែលគិតជាយន្ដហោះមានចំនួន ៨១៧ គ្រឿងស្មើនឹង ៦ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។ រីឯយន្ដហោះចម្បាំង Su-25 ស្ថិតនៅលេខ ៧ និងយន្តហោះទម្លាក់គ្រាប់បែក Su-24 ស្ថិតនៅលេខ ១០ ដោយយន្តហោះនីមួយៗមាន ៣ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។ ជាសរុបរបាយការណ៍ប៉ាន់ស្មាននេះបានឲ្យដឹងថា កងយោធាពិភពលោករបស់រុស្ស៊ីមានចំនួន ៤,១៤៣ គ្រឿង ៕
តោះមកស្គាល់យន្តហោះពិឃាតទាំង១០៖
10 MIG-31BM (Russia)
9 F-15 EAGLE (USA)
8 SU-35 (RUSSIA)
7 DASSAULT RAFALE (FRENCE)
6 EURORIGHTER TYPHOON (UK,ITALY,SPAIN,GERMANY)
5 F/A-18E/F SUPER HORNET (USA)
4 CHENGDO J-20 (CHINA)
3 SU-57 (RUSSIA)
2 F-35 (USA)
1 F-22 RAPTOR (USA)
មកទស្សនាវីដេអូទាំងអស់គ្នា៖