សារព័ត៌មានមហាខ្មែរ

សហរដ្ឋអាមេរិកធ្វើសេចក្ដីព្រាងច្បាប់ត្រៀមទទួលប្រជាជនហុងកុង ឲ្យមករស់នៅជាបណ្តោះអាសន្ន

1

(ហុងកុង)៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបោះឆ្នោតគាំទ្រឲ្យបើកផ្លូវ ដើម្បីទទួលស្វាគមន៍ប្រជាជនហុងកុង ដែលចង់មករស់នៅបណ្ដោះអាសន្ន ក្នុងទឹកដីសហរដ្ឋអាមេរិក ដោយមហាអំណាចមួយនេះសន្យាថា នឹងធ្វើជា «ចង្កៀងបំភ្លឺផ្លូវសិទ្ធិមនុស្ស» ក្រោយចោទប្រកាន់ចិនថា កំពុងលូកដៃកាន់តែខ្លាំងក្នុងទឹកដី ដែលធ្លាប់ស្ថិតក្រោម អាណានិគមអង់់គ្លេសមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិតផ្ដួចផ្ដើមខាងលើរបស់សភាតំណាងរាស្ត្រអាមេរិក មានឈ្មោះថា «ឋានៈត្រូវបានការពារបណ្ដោះអាសន្ន ឬ Temporary Protected Status» គឺមានគោលដៅផ្ដល់សិទ្ធិរស់នៅ ជាបណ្ដោះអាសន្នរយៈពេល ០៥ឆ្នាំសម្រាប់ប្រជាជនហុងកុង។ ពោលគឺមានន័យថា ប្រជាជនហុងកុងមានសិទ្ធិធ្វើការ និងរស់នៅដោយស្របច្បាប់ នៅក្នុងសហរដ្ឋអាមេរិក ហើយនឹងមិនត្រូវបានគេបណ្ដេញចេញនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើម ឬសេចក្ដីព្រាងច្បាប់ខាងលើ នឹងត្រូវបញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាជាអនុម័ត។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងត្រូវព្រឹទ្ធសភាអាមេរិកអនុម័ត ពោលគឺផ្ទុយពីសេចក្ដីព្រាងច្បាប់ផ្ដល់ឋានៈបណ្ដោះអាសន្ន ដល់ប្រជាជនវេណេស៊ុយអេឡា ដែលត្រូវបានជំទាស់ដោយ
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ៕

អត្ថបទទាក់ទង