សារព័ត៌មានមហាខ្មែរ

រុស្សីលក់​អា​ វុធឱ្យបរទេសក្នុង​រយៈ​ពេល​២០​ឆ្នាំចុង​ក្រោយ​ចំណេញបាន ១៨០ ពាន់លានដុល្លារ តិចជាងអាមេរិក

8

មូស្គូ៖ ខណៈពេលដែលសហរដ្ឋអាមេរិកអាចលក់បានច្រើនជាងមុន​ទៅ​ទៀត​នោះ រដ្ឋាភិបាលទីក្រុងមូស្គូក៏រកលុយបានច្រើនពីការលក់អា វុធត្រឡប់មកវិញក្នុងរយៈពេលជាច្រើនឆ្នាំនេះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីរទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី ២១ បាន​ក្លាយ​ជា​ពេល​វេលា​មួយ​ដ៏​ល្អរបស់អ្នកម៉ៅការយោធា។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលលក់អា វុធច្រើនជាងគេ ហើយក្នុងរយៈពេល ៥ ឆ្នាំគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ នាំចេញគ្រឿងរឹងផ្នែកយោធាទៅកាន់ប្រទេសចំនួន ៩៦ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) ។ សហរដ្ឋអាមេរិកមានចំនួន ៣៦ ភាគរយនៃការនាំអាវុធចេញសរុបទូទាំងពិភពលោកក្នុងរយៈពេលនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកគឺប្រទេសរុស្ស៊ីដែលមានចំនួន ២១ ភាគរយនៃការនាំចេញអា វុធ។ ក្នុងសប្តាហ៍នេះកាសែត Tass បានរាយការណ៍ថា ក្រុមហ៊ុនផលិត​អា វុធ Rosobornexport របស់​សហភាពរុស្សី ដែលជាផ្នែកមួយនៃក្រុមហ៊ុនបច្ចេកវិទ្យា Rostec បានប្រគល់គ្រឿងបន្លាស់យោធាដែលមានតម្លៃ ១៨០ ពាន់លានដុល្លារដល់អតិថិជនបរទេសរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Sergei Chemezov នាយកប្រតិបត្តិក្រុមហ៊ុន Rostec ថ្លែងតាមរយៈការិយាល័យសារព័ត៌មានរបស់ក្រុមហ៊ុនថា៖” សូចនាករហិរញ្ញវត្ថុរបស់ក្រុមហ៊ុន – សៀវភៅបញ្ជាទិញ និងបរិមាណចែកចាយបានកើនឡើងចំនួនប្រាំដងចាប់តាំងពីឆ្នាំ ២០០០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ Rosoboronexport បានបញ្ចប់កិច្ចសន្យាជាង ២៦.០០០ ជាមួយដៃគូ និងផ្តល់ផលិតផលដែលមានតម្លៃសរុបជាង ១៨០ ពាន់លានដុល្លារដល់ ១២២ ប្រទេសនៃពិភពលោក។

អត្ថបទទាក់ទង