បណ្តុំរូបភាព៖ ស្ដេចថៃអមដោយមហេសី និងស្នំឯក ព្រមទាំងបុត្រីក្នុងពិធីថ្ងៃកំណើតព្រះបិតា
ប្រទេសថៃ ៖ ព្រះមហាក្សត្រថៃមហាវ៉ាជីរ៉ាឡុងកន កាលពីថ្ងៃទី៥ ធ្នូ ជាថ្ងៃខួបកំណើតព្រះបិតា បានយាងចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបិតាជាអតីតព្រះមហាក្សត្រ អមដោយព្រះមហេសី ព្រះបុត្រីនិងស្នំឯក។
ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធនោះ ប្រព្រឹត្តទៅនៅមុខព្រះបរមរាជវាំងក្រុងបាងកក។ យាងចូលរួមក្នុងពិធីនេះ ព្រះមហាក្សត្រថៃដែលទៅណាមកណា តែងអមដោយនារីស្អាតៗនោះ ក្នុងពិធីលើកនេះអ្នកដែលអមព្រះអង្គមាន ព្រះមហេសីស៊ូធីដា បុត្រី២អង្គម្ចាស់ក្សត្រីBAJRAKLTIYABHA និងម្ចាស់ក្សត្រីSIRIVANNAVARI ដែលមានស្វាមីជាបុរសបារាំងម្នាក់។
ស្នំឯកSINEENAT KOI WONGVAJIRAPAKDIក៏អមព្រះមហាក្សត្រក្នុងពិធីនោះដែរ ។ ស្នំឯករូបនោះដែលបញ្ចូលក្នុងគ្រួសាររាជវង្សកាលពីខែសីហា ក្រោយការដោះលែងពីពន្ធនាគារ ពេលនេះឃើញនៅអែបក្បែរព្រះមហេសី ក្នុងពិធីផ្លូវការតែព្រះនាងលើកនេះមានសម្លៀកបំពាក់ពណ៌ស្វាយ ខុសពីពណ៌លឿងជាពណ៌នៃអតីតព្រះមហាក្សត្រភូមីបុលអាឌុលយ៉ាដេត៕