អ៊ីស្រាអ៊ែលខ្លាច អ៊ីរ៉ង់នឹងស.ង់សឹ.ង តាមរយៈការធ្វើទុ.ក្ខបុ កម្និញពលរដ្ឋធ.ម្មតា
អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ធ្នូ បានព្រ មានអំពីការកើនឡើងនូវការគំ រាមកំហែ ងប្រឆាំ ងនឹងពលរដ្ឋរបស់ខ្លួន នៅឯបរទេស បន្ទាប់ពីការអំពាវនាវរបស់អ៊ីរ៉ង់ ដើម្បីស ងសឹ កចំពោះការបា ត់ប ង់អ្នកវិទ្យាសាស្ត្រនុយក្លេ.អ៊ែរកំពូលរបស់ខ្លួន កាលពីសប្តាហ៍មុន។
មរ.ណភាពរបស់ លោក ម៉ូ សេនហ្វាករីហ្សាដេស ដែលត្រូវបានស.ម្លាប់នៅក្នុងការវា.យប្រ.ហារ ដោយ គ្រា.ប់បែ ក និង កាំភ្លើ.ងបា.ញ់រះ នៅលើផ្លូវធំមួយ នៅក្រៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានអ៊ីរ៉ង់ស្តីបន្ទោ សមួយផ្នែកទៅលើទីភ្នាក់ងារចារកម្ម Mossadរបស់អ៊ីស្រាអែល។
ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា “ ដោយមើលឃើញពីការគំ រាមកំហែ ងថ្មីៗពីមន្ត្រីអ៊ីរ៉ង់ … យើងបារម្ភថាអ៊ីរ៉ង់ អាចវា.យប្រ.ហារគោលដៅរបស់ប្រជាជនអ៊ីស្រាអែល ”។ ក្រសួងបានព្រ មានពីការវា. យប្រ.ហារ ដែលអាចកើតមានចំពោះជនជាតិរបស់ខ្លួននៅទ្វីបអាហ្វ្រិកនិងនៅក្នុង ប្រទេស ដែលមានភូមិសាស្ត្រនៅជិតប្រទេសអ៊ីរ៉ង់ ដោយសម្តៅលើប្រទេសហ្សកហ្ស៊ី អាស៊ែបៃហ្សង់ តួកគី តំបន់ឃឺដ អ៊ីរ៉ាក់ អារ៉ាប់រួម អេមីរ៉ាត និង បារ៉ែន ។
ក្រុមប្រឹក្សាសន្តិសុខជាតិ ដែលលើកឡើងពីការវា.យប្រ.ហារធ្វើឡើងរួចហើយ នៅក្នុងប្រទេសបារាំង អាឡឺម៉ង់ និង អូទ្រីស បាននិយាយថា អង្គការជីហាដលើពិភពលោក ជាពិសេសក្រុមរដ្ឋអ៊ីស្លាមកំពុងបង្ហាញនូវការលើកទឹកចិត្តខ្ពស់ដើម្បីអនុវត្តការវា.យប្រ.ហារភេ.រវកម្ម។
ក្រុមប្រឹក្សានេះ បានព្រមានថា “ វាអាចទៅរួច ដែលថាផ្នែកមួយ នៃ រលកភេរវ.កម្មអ៊ីស្លាមបច្ចុប្បន្ននឹងឈាន ដល់គោលដៅ ដែលបានកំណត់ទៅលើជនជាតិអ៊ីស្រាអែល ឬ សហគមន៍ជ្វីហ្វ សាលាប្រជុំ ភោជនីយដ្ឋាន ហាងកាហ្វេ និង សារមន្ទីររបស់ជ្វីហ្វ ” ដោយជំរុញអ្នកធ្វើដំណើរឆែកមើលរាល់ការព្រ មានណាមួយទាក់ទងនឹង គោលដៅធ្វើដំណើររបស់ពួកគេ។
បារ៉ែន និង អារ៉ាប់រួមអេមីរ៉ាតបានធ្វើឱ្យមានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយអ៊ីស្រាអែលកាលពីខែកញ្ញា ហើយការតភ្ជាប់ផ្លូវអាកាសពាណិជ្ជកម្មត្រូវបានបង្កើតឡើងរវាងទីក្រុងឌូបៃនិងទីក្រុងតែលអាល់វីវកាលពីចុងខែ មុន។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក ហ្គាប៊ីអាសខេនណាហ្ស៊ី គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសបារ៉ែននៅ ចុងសប្តាហ៍នេះ សម្រាប់សន្និសីទក្នុងតំបន់ ប៉ុន្តែប្រភពការទូតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា ដំណើរទស្សនកិច្ច របស់លោក ត្រូវបានលុបចោលវិញ បន្ទាប់ពីអ៊ីរ៉ង់ស្តី.បន្ទោសអ៊ីស្រាអែលចំពោះការធ្វើ.ឃា.ត លោកហ្វាករីហ្សាដេស និង គំរា មស.ងសឹក ៕