សារព័ត៌មានមហាខ្មែរ

ចិនមានមហិច្ឆតាខ្ពស់ ចង់ក្ដោបក្តាប់លើអាមេរិក និងពិភពលោកទាំងមូល

5

​រដ្ឋធានីវ៉ាស៊ីនតោន៖ បើតាមសារព័ត៌មាន CNA ចេញផ្សាយ នារសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា មន្រ្តីកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានចោទចិនថា កំពុងតែបង្កការគំរាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាព នៅទូទាំងពិភពលោក ដែលមិនធ្លាប់មាន ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចន រ៉េតឃ្លីហ្វ (John Ratcliffe) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បានបញ្ជាក់ថា «បើតាមការស៊ើបការណ៍ដ៏សម្ងាត់មួយ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង ពិតជាមានគោលបំណង ចង់ត្រួតត្រា លើសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល រួមទាំងសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។ ចាប់តាំងពីសង្គ្រាមលោកលើកទី២ រហូតមកដល់ពេលនេះ ចិនបាន និងកំពុងតែបង្កការគំរាមកំហែងដ៏ធំបំផុតដល់សហរដ្ឋអាមេរិក ព្រមទាំងលទ្ធិប្រជាធិបតេយ្យ និងសេរីភាព នៅទូទាំងពិភពលោក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បានបន្ថែមថា យុទ្ធសាស្រ្តជ្រៀតជ្រែកលើវិស័យសេដ្ឋកិច្ចរបស់ចិន មានបីផ្នែក រួមមាន ការលួចចម្លង និងជំនួស។ យុទ្ធសាស្រ្តនេះ ជួយឱ្យអង្គភាពចិនចូលលួចកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិក តាមរយៈការលួចចម្លង ហើយបន្ទាប់មក ដាក់លក់ជំនួសក្រុមហ៊ុនអាមេរិក នៅក្នុងទីផ្សារពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា លោកស្រី ហួ ឈុនយីង (Hua Chunying) អ្នកនាំពាក្យក្រសួងការបរទេសចិន បានវាយបកទៅវិញថា «ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលួចចម្លងបច្ចេកវិទ្យា គឺជារឿងគួរឱ្យស្អប់ខ្ពើមណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នាជាមួយនឹងចិនជាច្រើនករណី រួមមាន សង្រ្គាមពាណិជ្ជកម្ម បញ្ហាកូវីដ១៩, ទីក្រុងហុងកុង, ជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង, ការរំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង (Xinjiang) និងកោះតៃវ៉ាន់ ជាដើម។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ច នៅតែតានតឹងដាក់គ្នានៅឡើយ៕

អត្ថបទទាក់ទង