សារព័ត៌មានមហាខ្មែរ

ប្រធានាធិបតីតៃវ៉ាន់ចង់ឲ្យ សហរដ្ឋអាមេរិក ការពារកោះនេះពីឥទ្ធិពលចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

10

(តៃប៉ិ)៖ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃសុក្រនេះបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងជួយពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ពីការបំភិតបំភ័យ មិនចេះចប់ពីប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោះតៃវ៉ាន់ដែលប្រទេសចិនចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ខ្លួននោះ បាននិងកំពុងសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រ និងផ្គត់ផ្គង់បរិក្ខាយោធា ដ៏សំខាន់បំផុតរបស់ខ្លួន។ កាលពីខែសីហាកន្លងទៅ លោកស្រី ប្រធានាធិបតី បានប្រកាសបន្ធូរបន្ថយការនាំចូលសាច់ជ្រូក និងសាច់គោពីសហរដ្ឋអាមេរិក បើទោះបីជាមានការតវ៉ាពីគណបក្សប្រឆាំង និងពលរដ្ឋតៃវ៉ាន់ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសារជាសំឡេង ផ្ញើទៅកាន់ក្រុមប្រឹក្សាផ្លាស់ប្តូរ ផ្នែកនីតិប្បញ្ញត្តិអាមេរិក (ALEC) លោកស្រី Tsai បានកត់សម្គាល់ថា កោះតៃវ៉ាន់ពឹងផ្អែកលើពាណិជ្ជកម្ម ដូច្នេះហើយយើងត្រូវពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយដៃគូពាណិជ្ជកម្មរបស់យើង។ លោកស្រី Tsai បានបន្ថែមទៀតថា ខ្ញុំទន្ទឹងរង់ចាំភាពរីកចម្រើន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំទី ២ និងជាសម្ព័ន្ធមិត្តផ្នែកសន្តិសុខ ដ៏សំខាន់បំផុត។ លោកស្រី Tsai ក៏បានថ្លែងអំណរគុណសម្រាប់ការគាំទ្រ ពីអ្នកនយោបាយអាមេរិកទាំងពីរគណបក្ស ចំពោះកិច្ចព្រមព្រៀងបែបនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក៏ដោយ លោកស្រី Tsai បានបញ្ជាក់សាជាថ្មីថា លោកស្រីនឹងមិនបញ្ឈប់ការស្វែងរក ដំណោះស្រាយបែបសន្តិវិធី និងរក្សាទំនាក់ទំនងជាមួយប្រទេសចិននោះទេ ប៉ុន្តែលោកស្រីក៏នឹងមិនដកថយដាច់ខាត នៅពេលដែលធ្វើការសម្រេចចិត្តចាំបាច់ ដើម្បីរក្សាសន្តិសុខកោះនេះ តាមរយៈការបង្កើនថវិកាយោធានោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជិតបញ្ចប់អាណត្តិ បានក្លាយជាឥស្សរជនដ៏មានប្រជាប្រិយភាពមួយ នៅលើកោះតៃវ៉ាន់ ដោយសារតែលោកបានចុះកិច្ចព្រមព្រៀងលក់អាវុធថ្មីៗ និងការបញ្ជូនមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក ឲ្យធ្វើដំណើរទស្សនកិច្ចផ្លូវការមកដែនកោះមួយនេះ ដោយមិនញញើតរដ្ឋាភិបាលទីក្រុងប៉េកាំងទាល់តែសោះ។ កោះតៃវ៉ាន់បានសម្តែងនូវទំនុកចិត្តថា រដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងនៅតែបន្តគាំទ្រកោះតៃវ៉ាន់តទៅទៀត៕

អត្ថបទទាក់ទង