សារព័ត៌មានមហាខ្មែរ

មិនធម្មតា ! លោក ម៉ានី ប៉ាក់គីអៅ ក្លាយជាប្រធានគណបក្សកាន់អំណាចនៅហ្វីលីពីន

4

ហ្វីលីពីន៖ លោក ម៉ានី ប៉ាក់គីអៅ អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន ត្រូវបានជ្រើសរើសឱ្យក្លាយជាប្រធានគណបក្សកាន់អំណាច (PDP-Laban) ស្របពេលដែលមានសេចក្ដីរាយការណ៍ថា លោកនឹងឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ ដើម្បីក្លាយជាប្រធានាធិបតីហ្វីលីពីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ron Munsayac នាយប្រតិបត្តិនៃគណបក្ស PDP-Laban បានបញ្ជាក់ថា លោក ប៉ាក់គីអៅ បានក្លាយជាប្រធានបក្ស កាលពីយប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ាក់គីអៅ បានស្បថចូលកាន់តំណែងថ្មី នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយគណបក្ស PDP-Laban នៅទីក្រុង Quezon ។ អាណត្តិរយៈពេល៦ឆ្នាំក្នុងតំណែងជាសមាជិកព្រឹទ្ធសភារបស់ ប៉ាក់គីអៅ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ដូច្នេះ គាត់អាចឈរឈ្មោះក្នុងអាណត្តិថ្មី ឬឈរឈ្មោះប្រជែងតំណែងកាន់តែធំជាងមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យចចាមអារ៉ាមដែលថា លោក ប៉ាក់គីអៅ គ្រោងនឹងប្រជែងយកតំណែងថ្នាក់កំពូលនៅហ្វីលីពីន បានលេចឮតាំងពីឆ្នាំ២០១៦ នៅពេលដែលលោក ឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា។ ទោះជាយ៉ាងណា បុរសវ័យ៤១ឆ្នាំរូបនេះ មិនទាន់បង្ហើបពីផែនការរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២នោះទេ៕

អត្ថបទទាក់ទង