អ៊ីស្រាអែលខ្លាចអ៊ីរ៉ង់ស ងសឹ ក បានបញ្ចេញនាវាច.ម្បាំ ងកំណា ចរបស់ខ្លួន ដែលមានសមត្ថភាពខ្ពស់ការពារខ្លួន …(វីដេអូ)
នាវាដែលផលិតនៅប្រទេសអាល្លឺម៉ង់នេះមានឈ្មោះថា “Shield” ឬ Saar-6 ខណៈភាពតា នតឹ ងជាមួយក្រុងតេអេរ៉ង់កំពុងកើនឡើងពាក់ព័ន្ធនឹងការធ្វើឃា តអ្នកវិទ្យាសាស្ត្រនុយ ក្លេ អ៊ែរជាន់ខ្ពស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh ។
នាវាច ម្បាំង Saar-6 ដែលចតនៅកំពង់ផែ Haifa និងគំរូ ៣ ដូចគ្នាផ្សេងទៀតក្នុងការបង្កើតនៅឆ្នាំក្រោយនឹងនាំឲ្យមាននាវាមីស៊ី លចំនួន ១៥ គ្រឿងដែលបានដាក់ពង្រាយដោយកងទ័ពជើងទឹកអ៊ីស្រាអែល ហើយនឹងអនុវត្តបេសកកម្មរយៈចម្ងាយឆ្ងាយនៅសមុទ្រក្រហម និងឈូងសមុទ្រ Gulf ខណៈអ៊ីស្រាអែលក៏ចង់ការពារតំបន់ឧ ស្ម័ នធម្មជាតិនៅតាមឆ្នេរសមុទ្រជិតប្រទេសលីបង់ដែលជាសត្រូវចាស់ដែលប្រទេសនេះផងដែរ ។
មិនដូចកាំជ្រួ ចមីស៊ី លរបស់អ៊ីស្រាអែលមុនទេ នាវាច ម្បាំង Saar-6 នឹងត្រូវបានបំពាក់ជាមួយប្រព័ន្ធការពារអេឡិចត្រូនិចសម្រាប់នាវាបា ញ់មីស៊ី លដែលមានគន្លងរាបស្មើ និងប្រព័ន្ធការពារដែនសមុទ្រឈ្មោះ Iron Dome សម្រាប់បា ញ់ទ ម្លាក់រ៉ុកកែតដែលមានមុំខ្ពស់ ។ មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកបាននិយាយថា ទាំងនេះគឺជាការប្រុងប្រយ័ត្នចំពោះនាវាបា ញ់មីស៊ី ល Yakhont ដែលផលិតដោយសូវៀត និងគ្រា ប់រ៉ុ ក្កែត Khalij Fars ផលិតដោយអ៊ីរ៉ង់ដែលអ៊ីស្រាអែលជឿថាស្ថិតនៅក្នុងឃ្លាំងរបស់ក្រុម Hezbollah ។
កងទ័ពជើងទឹកមើលឃើញពីការគំរា មកំហែ ងដល់តំបន់ឧ ស្ម័ នពីប្រទេសអ៊ីរ៉ង់ជាពិសេសបន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្តេជ្ញាស ងសឹ កចំពោះការស ម្លា ប់មេក្លោងនុយ ក្លេ អ៊ែរលោក Mohsen Fakhrizadeh កាលពីថ្ងៃសុក្រដែលបានស្តីបន្ទោសមកលើអ៊ីស្រាអែល ។
ទន្ទឹមនោះអ៊ីស្រាអែលមិនបានបញ្ជាក់ ហើយក៏មិនបានបដិសេធការទទួលខុសត្រូវចំពោះការធ្វើឃា តនេះដែរដែលបានកើតឡើងនៅពេលដែលអ៊ីរ៉ង់ថ្លឹងថ្លែងពីការស ងសឹ កតាមរបៀបណាចំពោះការធ្វើឃា តនេះ ៕ សូមទស្សនាវីដេអូខាងក្រោម៖