សារព័ត៌មានមហាខ្មែរ

ឪជិតចប់ហើយ ដល់កូនម្តង! កូនស្រីលោក ដូណាល់ ត្រាំ ត្រូវបានសាកសួរពាក់ព័ន្ធ ការប្រើប្រាស់ប្រាក់មូលនិធិ ដោយមិនមានតម្លាភាព

11

(វ៉ាស៊ីនតោន)៖ កូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អ្នកនាង អ៉ីវ៉ាន់កា ត្រាំ (Ivanka Trump) ត្រូវបានសា កសួរនៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃប ណ្តឹ ងរ ដ្ឋ ប្បវេ ណី ក្រោមកា រចោ ទប្រកាន់ជុំវិញការប្រើប្រាស់មូលនិធិ ដោយមិ នមា នតម្លាភាព អំឡុងពេលលោក ត្រាំ ស្បថចូលកាន់តំណែងកាលពីជិត ០៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការិយាល័យមេធាវីប្រចាំសង្កាត់ DC ដឹកនាំដោយលោក ខាល រេស៊ីន (Karl Racine) បានបង្ហាញឯកសារនៅក្នុងតុ លា ការ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នៅក្នុងពា ក្យប ណ្តឹ ងកាលពីខែមករា ឆ្នាំ២០២០ លោក Racine បានអះអាងថា ក្រុមហ៊ុនអចលនទ្រព្យរបស់លោក ដូណាល់ ត្រាំ និងអង្គភាពផ្សេងៗទៀត បានប្រើប្រាស់មូលនិធិមិនរកប្រាក់ចំណេញ ដើម្បីបង្កើនទ្រ ព្យស ម្បត្តិរប ស់គ្រួសារលោក ត្រាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមពា ក្យប ណ្តឹ ង អង្គភាពមិ នរកប្រាក់ចំ ណេញបានទូរស័ព្ទ ទៅគណៈកម្មាធិការរៀបចំពិធី ស្ប ថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៥ បានគ ប់គិ ត ជាមួយក្រុមគ្រួសារលោក ត្រាំ ដើម្បីចំណាយប្រាក់លើសចំនួនសរុប ទៅលើទីកន្លែងរៀបចំព្រឹត្តិការណ៍នៅក្នុងសណ្ឋាគារ ត្រាំ-អន្តរជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប ណ្តឹ ងរបស់លោក Racine ខាងលើនេះបានចោ ទប្រ កា ន់ទៀតថា ក្នុងករណីមួយអង្គភាពមិ នរកប្រាក់ចំ ណេញ បានចំណាយប្រាក់ច្រើនជាង ៣០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីទទួលភ្ញៀវឯកជន នៅក្នុងសណ្ឋាគាររបស់លោក ត្រាំ សម្រាប់កូនច្បងទាំង ៣ របស់លោកប្រធានាធិបតីរួមមាន លោក Donald Trump Jr, អ្នកនាង Ivanka និងលោក Eric កាលពីថ្ងៃទី២០ ខែមករាឆ្នាំ ២០១៧ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Racine ធ្លាប់បាននិយាយកាលពីដើមឆ្នាំនេះថា ច្បាប់របស់សង្កាត់ DC តម្រូវឲ្យអង្គភាពមិនរកប្រាក់ចំណេញទាំងអស់ ប្រើប្រាស់មូលនិធិរបស់ពួកគេ ក្នុងគោលបំណងសាធារណៈ មិនមែនផ្តល់ផលប្រយោជន៍ដល់បុគ្គល ឬក្រុមហ៊ុនឯកជននោះឡើយ។ ប ណ្តឹ ងរបស់លោក Racine ព្យាយាមស្វែងរកប្រាក់ចំនួន ១លានដុល្លារអាមេរិកដែលសង្ស័យថា ត្រូវបានបង្ក កឲ្យក្រុមហ៊ុន គ្រប់គ្រងដោយគ្រួសារលោក ត្រាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅជុំវិញបញ្ហានេះ អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែគណៈកម្មាធិការរៀបចំ ពិធីចូលកាន់តំណែងរបស់លោក ត្រាំ នៅតែអះអាងថា ហិរញ្ញវត្ថុរបស់ខ្លួនត្រូវបានធ្វើស វនក ម្មដោយឯករាជ្យ ហើយប្រាក់ទាំងអស់ត្រូវបានចំណាយស្របច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើយោងតាមឯកសាររបស់គណៈកម្មការ រៀបចំការបោះឆ្នោតសហព័ន្ធបានបង្ហាញថា ទឹកប្រាក់សរុបចំនួន ១០៧លានដុល្លារអាមេរិកត្រូវបានប្រមូល ដោយគណៈកម្មាធិការរៀបចំ ពិធីចូលកាន់តំណែងរបស់លោក ត្រាំ ដែលដឹកនាំដោយអ្នកអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគិនលោក ថូម៉ាស់ បារ៉ាក់ (Thomas Barrack) គឺជាចំនួនដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រ៕

អត្ថបទទាក់ទង