សារព័ត៌មានមហាខ្មែរ

លោក ដូណាល់ ត្រាំ៖ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាម្ដងទៀត នៅបួនឆ្នាំក្រោយ

6

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយលេងសើចថាលោកនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤ ខណៈមកទល់នឹងពេលនេះ លោកនៅតែប្រកាន់ជំហរដដែលជុំវិញការលួចបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅឯពិធីជប់លៀងត្រៀមស្វាគមន៍បុណ្យណូអែល នៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលនេះ ប្រហែលជាពិធីជប់លៀងលើកចុងក្រោយ មុននឹងលោកត្រូវចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ត្រាំ បានលើកឡើងនៅចំពោះមុខអ្នកចូលរួម ដូច្នេះថា៖ «វាពិតជាអស្ចារ្យណាស់ ក្នុងរយៈពេលបួនឆ្នាំមកនេះ។ យើងនឹងព្យាយាមធ្វើវាម្ដងទៀតនៅបួនឆ្នាំក្រោយ ដូច្នេះខ្ញុំនឹងបានជួបអ្នកទាំងអស់គ្នាម្ដងទៀត នៅបួនឆ្នាំក្រោយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ នៅក្នុងពិធីដែលគេសង្កេតឃើញថាមិនមានការអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការទប់ស្កាត់ COVID-19 លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដដែលថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ មានការលួចបន្លំសន្លឹកឆ្នោត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ជាការពិតណាស់ វាជាឆ្នាំមួយមិនប្រក្រតី។ យើងបានឈ្នះការបោះឆ្នោត តែពួកគេមិនពេញចិត្ត។ ខ្ញុំហៅវាថាការបោះឆ្នោតមានការលួចបន្លំ ហើយខ្ញុំនឹងនៅតែហៅវាបែបនេះ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក Bill Barr នៅថ្ងៃអង្គារសប្ដាហ៍នេះដែរ បាននិយាយថា ក្រសួងយុត្តិធម៌របស់លោករកមិនឃើញភស្ដុតាងណាមួយ បញ្ជាក់ថាមានការលួចបន្លំសន្លឹកឆ្នោតឡើយ ហើយក៏មិនអាចកែប្រែបរាជ័យរបស់លោក ដូណាល់ ត្រាំ ឬជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនោះដែរ៕

អត្ថបទទាក់ទង