សារព័ត៌មានមហាខ្មែរ

អាមេរិកនឹងជួសជុលនាវាចម្បាំងឆេះមួយគ្រឿងរបស់ខ្លួន ទុកប្រើក្នុងសង្គ្រាមសមុទ្រចិនខាងត្បូង ដែលត្រូវចំណាយប្រហែល ៣ពាន់លានដុល្លា (វីដេអូ)

5

អន្តរជាតិ៖ កងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងជួសជុលនាវាចម្បាំងមួយគ្រឿង ដែលចតចោលនៅផែ សាន់ឌីហ្គោ បន្ទាប់ពីមានការសង្ស័យថាមានគេលួចដុតបំផ្លាញនៅរដូវក្តៅកាលពីកន្លងទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Eric H. Ver Hage មន្ត្រីមជ្ឈមណ្ឌលថែទាំប្រចាំតំបន់របស់កងទ័ពជើងទឹកបានមានប្រសាសន៍ថា ការជួសជុលនាវា USS Bonhomme Richard ឱ្យបានពេញលេញសម្រាប់ធ្វើសង្គ្រាមឡើងវិញ នឹងត្រូវចំណាយអស់ ២,៥ ពាន់លានទៅ ៣ ពាន់លានដុល្លារ រយៈពេល៥ទៅ៧ឆ្នាំ។ កប៉ាល់វាយប្រហារដ៏ធំនេះបានឆេះអស់រយៈពេលជាងបួនថ្ងៃ ក្នុងខែកក្កដា ហើយបាខូចខាតរចនាសម្ព័ន្ធអគ្គិសនីនិងមេកានិចយ៉ាងធ្ងន់ធ្ងរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយកាលពីចុងខែសីហាថា ការដុតនាវាចម្បាំងនេះត្រូវបានគេសង្ស័យថា នាវិកនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ជាអ្នកលួចដុត កាលពីថ្ងៃទី១២កក្កដា ។ លោក Ver Hage បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃចន្ទស្តីពីស្ថានភាពនៃការស៊ើបអង្កេត ហើយក៏មិនកំណត់ពេលបិទការស៊ើបអង្កេតនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាវិកនិងនាយទាហានប្រមាណ១៦០នាក់បាននៅលើនាវានៅពេលដែលអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីនាវា មានប្រវែង ៨៤០ ហ្វីត (២៥៦ ម៉ែត្រ) ដែលបានចតនៅឯមូលដ្ឋានទ័ពជើងទឹកសានឌីអាហ្គូ។ ក្រុមពន្លត់អគ្គីភ័យបានពន្លត់អណ្តាតភ្លើងនៅខាងក្នុងនាវា ដោយបូមទឹកពីសមុទ្រផង និងឧត្ថម្ភាចក្រស្រោចទឹកផង ។ នាវឹកនិងមនុស្ស៦០នាក់បានរងរបួសក្នុងហេតុការណ៍ផងដែរ ៕

អត្ថបទទាក់ទង