សារព័ត៌មានមហាខ្មែរ

អ៊ីរ៉ង់បានបង្វែរគ្រា ប់មី ស៊ី លតម្រង់ទៅរកអ៊ីស្រាអែល ក្រោយការធ្វើ ឃា ត«បិតានុយក្លេអ៊ែរ»របស់ខ្លួន

6

តេហេរ៉ង់ ៖ឃា តកម្មទៅលើលោក ម៉ូសេន ហ្វាករីហ្សាដេះ​ ដែល​អ៊ីស្រាអែល​បាន​ដាក់​ឈ្មោះថាជា ​“បិតា”​ នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ បាន​ជំរុញឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​អ៊ីរ៉ង់​ និងអ៊ីស្រាអែល​ ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់​ ហាសាន រ៉ូហានី​ បាន​ចោទ​ប្រកាន់​រដ្ឋ​ជ្វីហ្វ​មួយ​នេះ​ថា​ជាឃា ត ករ​ស៊ីឈ្នួល​របស់​អាមេរិក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ក្រសួង​ការពារជាតិ​អ៊ីរ៉ង់​ លោក​ ម៉ូសេន ហ្វាករីហ្សាដេះ​ ដែល​ជា​អ្នកវិទ្យាសាស្ត្រ​នុ យក្លេ អ៊ែរ​កំពូលម្នាក់​របស់​ប្រទេស​បាន​ស្លា ប់​កាលពីថ្ងៃ​សុក្រ​ ទី២៧​ វិច្ឆិកា​ បន្ទាប់​ពីរង​របួស​យ៉ាងធ្ងន់ធ្ងរ​ពីការ​វា យប្រ ហារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងពិធីបុណ្យសពកាលពីថ្ងៃចន្ទ មានការ​បញ្ចាំង​បង្ហាញ​ដ៏ធំ​មួយពី​រូបភាព​នៃ​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ដែល​ត្រូវ​គេស ម្លាប់​ នៅក្បែរ​មគ្គទេសក៍​សាសនា​កំពូល​របស់​អ៊ីរ៉ង់​ អាយ៉ាតូឡា​ អាលី ខាមេណី​ និង​នៅក្បែរ​រូបភាពឧត្តម​សេនីយ​អ៊ីរ៉ង់​កាសឹម សូឡី ដែល​ត្រូវ​បាន​ស ម្លាប់​ដោយ​សហរដ្ឋ​អាមេរិក​នៅក្នុងការវាយប្រ ហារ​ដោយយន្តហោះដ្រូន​នៅបាកដាដ​កាលពី​ដើមឆ្នាំ ២០២០​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សភាអ៊ីរ៉ង់​ កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ទាមទារឲ្យ​បញ្ឈប់​ការត្រួតពិនិត្យ​លក្ខណៈ​អន្តរជាតិ​ទៅលើទីតាំង​នុ យក្លេ អ៊ែរ​នៅក្នុងប្រទេស​ ដែលនេះ​គឺជា​សញ្ញា​ប្រាប់ពី​ការចង់​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុ យ ក្លេអ៊ែរ​ឆ្នាំ​ ២០១៥​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងរឿងនេះ​ លោក​ប្រធានាធិបតី​ហាសាន ​រ៉ូហានី​បាន​សង្កត់ធ្ងន់ថា​ ប្រទេស​អ៊ីរ៉ង់​នឹង​​សង សឹក​ចំពោះ​ការ ធ្វើឃា ត​លើរូប​លោកម៉ូសេន ហ្វាករីហ្សាដេះ​ ឲ្យ​បានស័ក្តិសមជាទីបំផុត​នៅក្នុងពេលវេលាដ៏សមស្រប ដោយមិន​ត្រូវ​ធ្លាក់​ចូល​ក្នុង​“ អន្ទាក់” ឡើយ​។ ជាអន្ទាក់​ដែល​ប្រមុខដឹកនាំ​អ៊ីរ៉ង់​ចង់​ថាជា​ការរៀបចំ​ដោយ​អាមេរិក​ និង​អ៊ីស្រាអែល​ ដើម្បី​ទាញអ៊ីរ៉ង់​ឲ្យដើរធ្លាក់រណ្តៅនិង​អាងយកជាលេស​ដើម្បីព្រួតគ្នា​ធ្វើបាបអ៊ីរ៉ង់​កាន់តែខ្លាំងឡើង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថាកាលពីពេលថ្មីៗនេះ នៅមុនការធ្វើឃាតទៅលើបិតាកម្មវិធីនុយ ក្លេអ៊ែរអ៊ីរ៉ង់នេះ ប្រធានាធិបតីចាញ់ឆ្នោតលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានដាក់សំណើទៅកាន់ក្រុមទីប្រឹក្សារបស់លោក ក្នុង​នោះ​មាន​រូប​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ និង​មេបញ្ជាការ​កង ទ័ព​លោក Mark Milley ដើម្បីបើកប្រតិបត្តិការវា យប្រ ហារទៅលើទីតាំងផលិតអាវុ ធនុយក្លេ អ៊ែររបស់អ៊ីរ៉ង់ដែរ តែ​នៅ​ក្រោម​គំនាប​ជំទាស់​របស់​ក្រុម​ទីប្រឹក្សា លោកត្លោកត្រាំបានដកថយវិញ៕

អត្ថបទទាក់ទង