ធ្ងន់ហើយ ! ក្រុមមេដឹកនាំបាតុករថៃប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ
បាងកក៖ កាលពីថ្ងៃចន្ទ ក្រុមមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបានបង្ហាញខ្លួននៅស្ថានីយប៉ូលិសតាមការកោះហៅដើម្បីសួរចម្លើយជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែបាននិយាយថាពួកគេនឹងមិនបញ្ឈប់ការតវ៉ាទេ។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំមកនេះដែលមានអ្នកត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រក្រោមមាត្រា១១២នៃក្រមព្រហ្មទណ្ឌថៃដែលអាចនឹងជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
មេធាវីសិទ្ធិមនុស្សបាននិយាយថា «មាត្រា១១២គឺជាច្បាប់ដែលអយុត្តិធម៌។ ខ្ញុំមិនឲ្យតម្លៃលើមាត្រានោះទេ។» ហើយមេដឹកនាំបាតុកម្មដ៏លេចធ្លាគឺលោក អាណុន ណាំផា (Arnon Nampa) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលលោកមកដល់ស្ថានីយប៉ូលិសថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំងក្តីនៅក្នុងប្រព័ន្ធយុត្តិធម៌នេះ។»
មេដឹកនាំបាតុកម្មសរុបចំនួន៧នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ ពួកគេនិងបាតុករជាច្រើននាក់ទៀតក៏ប្រឈមមុខនឹងការចោទប្រកាន់ផ្សេងទៀតពាក់ព័ន្ធនឹងការតវ៉ាចាប់តាំងពីខែកក្កដាផងដែរ។
បាតុកម្មនេះបានក្លាយជាការប្រឆាំងដ៏ធំបំផុតចំពោះរបបរាជានិយមក្នុងរយៈពេលជាច្រើនទសវតរ្ស៍មកនេះ ខណៈដែលពួកគេបានរិះគន់ព្រះមហាក្សត្រដោយចំហ៕